Muangthong United បណ្ដេញ​គ្រូ​បង្វឹកចេញ​ពី​តំណែង

Muangthong United បណ្ដេញ​គ្រូ​បង្វឹកចេញ​ពី​តំណែង

ក្រុម​រង​ជើង​ឯក​ក្របខ័ណ្ឌ​កំពូល​របស់ថៃ Muangthong United បាន​សម្រេច​បណ្ដេញ​គ្រូ​បង្វឹក​របស់​ខ្លួន លោក Dragan Talajic ចេញ​ពី​តំណែងហើយ។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ Football Forward Thailand។

 

Muangthong United បណ្ដេញ​គ្រូ​បង្វឹកចេញ​ពី​តំណែង

 

ការ​បណ្ដេញ​គ្រូ​បង្វឹក​សញ្ជាតិ​ក្រូអាត​ធ្វើ​ឡើង​បន្ទាប់​ពី Muangthong ដណ្ដើម​បាន​ត្រឹម​ចំណាត់​លេខ២ ប៉ុណ្ណោះ​ទាំង​ក្របខ័ណ្ឌ Thai Premier League និង​ពាន Thai FA Cup ។ អ្នក​បន្ទាប់​ដែល​ត្រូវ​មក​ដឹកនាំក្លឹប​ដែល​មាន​មូលដ្ឋាន​ក្នុង​ខេត្ត Nonthaburi ​អាច​ជា​លោក Totchtawan Sripan ជា​អតីត​កីឡាករ​ជម្រើសជាតិ​ថៃ។

 

លោក Dragan Talajic បាន​ចំណាយ​ពេល​២ឆ្នាំ លើ​កុងត្រា​រយៈ​ពេល​៣​ឆ្នាំ​ ដឹកនាំ Muangthong United។ លោក​គឺ​ជា​គ្រូ​បង្វឹក​បាល់ទាត់​លំដាប់​កំពូល​មួយ​រូប​នៅ​អាស៊ី​ដែល​ធ្លាប់​ដឹកនាំ ក្លឹប Al-Ittihad របស់​អារ៉ាប់ប៊ីសាអូឌីត​ឈ្នះ AFC Champions League ឆ្នាំ២០០៤ និង​ធ្លាប់​នាំ Al-Kuwait និង Muangthong United ឆ្លង​ផុត​វគ្គ​១​ភាគ៤ ផ្ដាច់​ព្រ័ត្រ​កម្មវិធី AFC Cup៕

 

Muangthong United បណ្ដេញ​គ្រូ​បង្វឹកចេញ​ពី​តំណែង

 

ចុចអាន៖ Buriram ទិញ​បាន​អតីត​ខ្សែប្រយុទ្ធ Barcelona

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖ Football Forward Thailand