ស្មាតហ្វូន Asus Live G500TG កាន់តែទំនើប កាន់តែទាន់សម័យ

ស្មាតហ្វូន Asus Live G500TG កាន់តែទំនើប កាន់តែទាន់សម័យ

Asus Live G500TG គឺជាស្មាតហ្វូនចេញថ្មីដ៏ទំនើបមួយរបស់ក្រុមហ៊ុន Asus ដែលមានរូបរាងដ៏សាមញ្ញ រឹងមាំល្អ ងាយស្រួលចាប់កាន់ ប្រើស៊ីម ពីរ វាមានទំហំអេក្រង់ 5.0 អ៊ីង ជាប្រភេទ IPS LCD capacitive ជាមួយនឹងកម្រិតភាពច្បាស់ 720 x 1280 ភិចសែល ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ត្រជាក់ភ្នែក ។ ស្មាតហ្វូននេះដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android OS, v5.1 (Lollipop), មានកាមេរ៉ាក្រោយ ទំហំ 8 មេកាភិចសែល អមជាមួយ LED Flash ធំមួយគ្រាប់នៅផ្នែកខាងក្រោម អាចអោយយើងថតរូបភាព វីដេអូ បានច្បាស់ល្អ មិនថាពេលយប់ ឬពេលថ្ងៃ ហើយកាមេរ៉ាមុខទំហំ 2 មេកាភិចសែល ។ Asus Live G500TG មានមេម៉ូរីក្នុងម៉ាស៊ីនទំហំ 16 ជីកាបៃ រ៉េមទំហំ 2 ជីកាបៃ ហើយដើរ ដោយស៊ីភីយូ Quad-core 1.3 GHz Cortex-A7 ជួយអោយការដោនឡូតហ្គេម កម្មវិធី បានយ៉ាងលឿនទាន់ចិត្ត ព្រមទាំងអាចលេងហ្គេម បើក កម្មវិធីនានា បានយ៉ាងរលូនផងដែរ ។ ចំពោះថាមពលថ្មរបស់វាវិញមានទំហំ 2070 មីលីអំពែ ហើយមានបីព៌ណយ៉ាងស្រស់ស្អាតទៀតផង ។

ស្មាតហ្វូន Asus Live G500TG កាន់តែទំនើប កាន់តែទាន់សម័យ

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.0 inches (720 x 1280 pixels)
  • បន្ទះឈីប : Mediatek MT6580
  • CPU : Quad-core 1.3 GHz Cortex-A7
  • RAM : 2 GB
  • Memory ខាងក្នុង : 16 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ទំហំ 64 GB
  • កាមេរ៉ាក្រោយ : 8 MP, LED flash
  • កាមេរ៉ាមុខ : 2 MP
  • ថាមពលថ្ម : Li-Po 2070 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1 (Lollipop)
  • ពណ៌ : Rosa, Azul, Yellow

ស្មាតហ្វូន Asus Live G500TG កាន់តែទំនើប កាន់តែទាន់សម័យ

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus ស្មាតហ្វូន Asus Live G500TG កាន់តែទំនើប កាន់តែទាន់សម័យ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com ស្មាតហ្វូន Asus Live G500TG កាន់តែទំនើប កាន់តែទាន់សម័យ

ចុះថ្ងៃទី20 ខែមករា ឆ្នាំ 2016 ម៉ោង 10:00 ព្រឹក

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ