កម្មករ កម្មការិនី រោងចក្រហ៊ីយ៉ុងជីន​ ធ្វើកូដកម្មទាមទារ ឲ្យហៅថៅកែរោងចក្រ បើកប្រាក់ខែ

ភ្នំពេញ៖ កម្មករ កម្មការិនីរោងចក្រ ហ៊ីយ៉ុងជីន ប្រមាណជាង១០០នាក់ បាននាំគ្នាធ្វើកូដកម្ម នៅខាងមុខរោងចក្រដោយសារក្រុមហ៊ុន

មិនបើកប្រាក់ខែឲ្យ និងមានគម្រោង ហែទៅកាន់ក្រសួងពាក់ព័ន្ធនានា ដើម្បីឲ្យជួយជំរុញភាគីរោងចក្រ បើកប្រាក់ខែឲ្យពួកគាត់ ការផ្ទុះកូដកម្មនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី២០ខែមករា ឆ្នាំ២០១៦ស្ថិតនៅខាងមុខរោងចក្រភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។

បើយោងតាមប្រភពពីកម្មករវិញបានឲ្យដឹងថា រោងចក្រហ៊ីយ៉ុងជីននេះ មានកម្មករសរុបតែជាង១០០នាក់នោះទេ ហើយមូលហេតុដែលពួកគាត់នាំគ្នាធ្វើកូដកម្មនេះ គឺដោយសារភាគីរោងចក្រមិនបើកប្រាក់ខែជូនពួកគាត់ ហើយគេមិនដឹងថា រោងចក្រខាងលើក្ស័យធនឬមួយយ៉ាងណានោះទេ ប៉ុន្តែទោះបីជាក្ស័យធនក៏ដោយក៏ត្រូវបើកប្រាក់ឈ្នួលជូនពួកគាត់ផងដែរ ពីព្រោះពួកគាត់មានតម្រូវការប្រចាំថ្ងៃ ពឹងផ្អែកទៅលើប្រាក់ឈ្នួលនេះ បើមិនបើកឲ្យពួកគាត់នោះ ពួកគាត់នឹងត្រូវរងការប្រឈមជាច្រើននៅ ចំពោះមុខ ដូច្នេះប្រសិនបើភាគីរោងចក្រមិនព្រមបើកប្រាក់ឈ្នួលឲ្យពួកគាត់នោះទេ គឺពួកគាត់និងហែ ជាក្បួនទៅកាន់ក្រសួងពាក់ព័ន្ធនានា ដើម្បីឲ្យជួយរកដំណោះស្រាយជូនពួកគាត់ផងដែរ៕