លុច្សស៊ីសបុកជា មួយហាយឡែនឌ័រ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅប៉ោយប៉ែត

បន្ទាយមានជ័យ ៖យ៉ាងហោចណាស់មនុស្សម្នាក់ បានស្លាប់និងម្នាក់រងរបួសធ្ងន់ ដោយគ្រោះថ្នាក់ ចរាណ៍រវាងលុចស៊ីស បុកជាមួយហាយឡែនឌ័រ កាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចំនុចមុខបុរីសានហូ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ  ត្រូវបានគេបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យទាំងយប់។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតមានឈ្មោះ ស្រី រ៉ាទី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បើកបររថយន្តហាយឡេនឌ័រ ព៌ណទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1AB:2750 ។ រីឯភាគរបួសធ្ងន់មានឈ្មោះ ខន ខិតខំ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត បើកបររថយន្តលុចស៊ីសXR330 ពណ៌សរ ពាក់ស្លាកលេខ ភ្នំពេញ 2AB:0042 អ្នកបើកបររូបនេះត្រូវបានគេដឹងថា ជាកូនលោកអាចារ្យខននៅវត្តម៉ុងចិន។

លោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ នៃអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងនៅព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះថា មុនពេលកើតហេតុរថយន្តហាយឡេនឌ័រ បានបើកបរក្នុងទិសដៅ ពីលិច ទៅកើត ដល់ចំនុចបុរីសានហូ ស្រាប់តែមានរថយន្តលុចស៊ីស មួយគ្រឿង បើកពីកើតទៅលិច បានមកបុកពេញ ទំហឹងបណ្តាលឲ្យរថយន្តទាំង២ខ្ទាតជាង៥០ម៉េត្រ បណ្តាលឲ្យអ្នកបើកបររថយន្តហាយឡេនឌ័រ ស្លាប់បាត់បង់ ជីវិតភ្លាមៗ រីឯភាគីលុចស៊ីស រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ ទាំងយប់។ ចំពោះរថយន្តគ្រោះថ្នាក់ត្រូវ បាននគរបាល នាំយកទៅរក្សាទុក ដើម្បីដោះស្រាយគ្នាតាមច្បាប់ ៕

លុច្សស៊ីសបុកជា មួយហាយឡែនឌ័រ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅប៉ោយប៉ែត

លុច្សស៊ីសបុកជា មួយហាយឡែនឌ័រ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅប៉ោយប៉ែត

លុច្សស៊ីសបុកជា មួយហាយឡែនឌ័រ ស្លាប់ម្នាក់របួសធ្ងន់ម្នាក់ នៅប៉ោយប៉ែត