ព្រឹទ្ធសភានឹងពិនិត្យ សេចក្ដីព្រាងច្បាប់២ នៅព្រឹកថ្ងៃ ២១ មករា

ភ្នំពេញ ៖ ព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០១៦នេះ បានប្រកាសថា នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យ និងសម្រេចលើសេចក្ដីព្រាង ច្បាប់ សំខាន់ៗចំនួន២ នៅថ្ងៃទី ២១  មករា ម៉ោង៨ ព្រឹក ក្រោមអធិបតី ភាពសម្ដេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅមុននេះ បានឲ្យដឹងថា "របៀបវារៈដែលត្រូវលើកយកមកពិភាក្សារួមមាន ពិនិត្យនិងសម្រេចលើ សំណើរបស់ប្រធានគណៈកម្មការទី២ នៃព្រឹទ្ធសភាសុំដាក់ សេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។  សេចក្ដីព្រាងច្បាប់ស្ដីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ ២០១៤ ទៅក្នុងរបៀបវារៈសម័យ ប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៣ និងកំណត់របៀបវារៈ កាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៣"៕