ឯកឧត្តម ម៉ៅ ច័ន្ទ​តារា​ ស្វាគមន៍​ACU គ្រោង​ត្រួតពិនិត្យ​ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ ​

ឯកឧត្តម ម៉ៅ ច័ន្ទ​តារា​ ស្វាគមន៍​ACU គ្រោង​ត្រួតពិនិត្យ​ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ ​

ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ម៉ៅ ច័ន្ទតារា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម បាន​គាំទ្រ​ដល់​ការប្រកាស​របស់​ ACU ដែល​ត្រៀម​ត្រួតពិនិត្យ​ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ ព្រោះ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សេវា​សាធារណៈ​កាន់​តែ​ល្អ​ជូន​ប្រជាពលរដ្ឋ។

 

ផ្អែក​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រុម​ប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ ACU បាន​ឲ្យ​ដឹង​ថា មូលដ្ឋាន​ ACU នឹង​អនុវត្ត​ការ​ត្រួត​ពិនិត្យ​ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ និង លុប​ចោល​កុង​ត្រូល​​ជជុះ​​រួមមាន រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល ខេត្ត​កំពត និង ខេត្ត​ស្វាយ​រៀង ជាដើម។

 
ឯកឧត្តម ម៉ៅ ច័ន្ទ​តារា​ ស្វាគមន៍​ACU គ្រោង​ត្រួតពិនិត្យ​ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ ​

 

ឯកឧត្តម ម៉ៅ ច័ន្ទ​តារា​ ស្វាគមន៍​ACU គ្រោង​ត្រួតពិនិត្យ​ការ​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ ​

 

 

ឯក​ឧត្តម ម៉ៅ ច័ន្ទ​តារា មាន​ប្រសាសន៍​ថា “ការ​បើក​ការ​ស៊ើប​អង្កេត​ពី​អង្គភាព​នេះ ក៏ដូចជា ខាង​ក្រសួង​មហាផ្ទៃ​គាំទ្រ ព្រោះ​វា​ជា​ដំណើរ​ការ​មួយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​សេវា​សាធារណៈ​កាន់​តែ​ល្អ”។

 

ឯកឧត្ដម​បាន​បង្ហាញ​អំពី​របាយការណ៍​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​អត្តសញ្ញា​ប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​ថា ចាប់​ពី​ឆ្នាំ ២០១២-២០១៤ មន្រ្តី​បាន​ផ្ដល់​អត្តសញ្ញាណ​ប័ណ្ណ​ជូន​ប្រជាជន​សរុប​ចំនួន ២លាន ២ សែន ប័ណ្ណ។ ២០១៤-២០១៦ គឺ​បាន​ជាង ៥ លាន​ប័ណ្ណ។

 

ទាក់ទង​នឹង​បញ្ហា​មួយ​ចំនួន​ដែល​ប្រជាពលរដ្ឋ​រអ៊ូរទាំ​អំពី​សេវា​កម្ម ក៏ដូចជា មាន​សេវា​ក្រៅ​ផ្លូវ​ការ​នោះ ឯកឧត្ដម ​ម៉ៅ ច័ន្ទតារា បាន​លើក​ឡើង​ថា “ខ្ញុំ​ធ្លាប់​ឮ​មាន​ការ​រអ៊ូ​បែប​នេះ​មែន​ ប៉ុន្តែ​យើង​មិន​ដែល​បាន​ទទួល​ពាក្យ​បណ្ដឹង​ណា​មួយ​ពី​ប្រជាពលរដ្ឋ​នោះ​ឡើយ”។

 

ទោះ​បី​ជា​យ៉ាង​ណា ឯកឧត្ដម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណកម្ម​​បាន​ស្នើ​ឲ្យ​មន្រ្តី​មូលដ្ឋាន​គោរព​វិជ្ជាជីវៈ ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​​ឲ្យ​បាន​ទាន់​សភាពការណ៍​ ហើយ​ឯក​ឧត្តម​ស្វាគមន៍​ចំពោះ​ផែន​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ត្រៀម​ត្រួត​ពិនិត្យ​អំពី​ការ​​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ផងដែរ៕

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា