ជប៉ុន​បំបែក​កំណត់​ត្រា​មាន​ភ្ញៀវ​​ទេសចរ​​ទៅ​​លេង​​ជិត ២០លាន​​នាក់​​ក្នុង​ឆ្នាំ​២០១៥


ជប៉ុន​បំបែក​កំណត់​ត្រា​មាន​ភ្ញៀវ​​ទេសចរ​​ទៅ​​លេង​​ជិត ២០លាន​​នាក់​​ក្នុង​ឆ្នាំ​២០១៥

​​ចំនួន​​​ភ្ញៀវ​ទេសចរ​បរទេស​ ​​​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​​បាន​កើន​ឡើង​​​​​​​ដល់​ចំណុច​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ គឺ ១៩,៧លាន​នាក់​ ​ក្នុង​ឆ្នាំ ២០១៥ ​គឺ​កើន​ ៤៧% ​ធៀប​នឹង​ឆ្នាំ ២០១៣​ដែល​មាន​ជាង ១០លាន​នាក់​ ​ដោយ​​ភាគ​ច្រើន​ជា​​​អ្នក​​ទេសចរ​អាស៊ី។ ​នេះ​បើ​តាម​រដ្ឋាភិបាល​បាន​ប្រកាស​ថ្ងៃ​អង្គារ​ម្សិលមិញ។​

 

ជប៉ុន​បំបែក​កំណត់​ត្រា​មាន​ភ្ញៀវ​​ទេសចរ​​ទៅ​​លេង​​ជិត ២០លាន​​នាក់​​ក្នុង​ឆ្នាំ​២០១៥

 

អត្រា​កំណើន​នេះ​ ​​ជាអ​​ត្រា​ខ្ពស់​​​បំផុត​ចាប់​តាំង​ពី​អង្គការ​ទេសចរ​ជាតិ​ជប៉ុន (JNTO) ​ចាប់ផ្ដើម​ចង​ក្រង​ទិន្នន័យ ​​ក្នុង​ឆ្នាំ ១៩៦៤មក។ ​​​​កំណើន​​ភ្ញៀវ​ទេសចរ​​បាន​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​​​តម្លៃ​ប្រាក់​យេន ​​ធ្លាក់​ថ្លៃ​ផង​ដែរ។ ​

 

អ្នក​ដំណើរ​ភាគ​ច្រើន​​ទៅកាន់​​ប្រទេស​ជប៉ុន​​តាម​នាវា​ធំៗ ​ជើង​ហោះ​ហើរ​ច្រើន​ខ្សែ​ និង​​តម្លៃ​សំបុត្រ​យន្តហោះ​ថោក ដោយសារ​​តម្លៃ​ប្រេង​​ធ្លាក់​ចុះ។

 

ចំនួន​​អ្នក​ទេសចរ​​ ​​មក​ពី​ចិន​មាន​ចំនួន​កើន​ឡើង ២ដង​គឺ​ចំនួន ៥លាន​នាក់​ ដែល​ជា​​ទីផ្សារ​ធំ​បំផុត​របស់​ជប៉ុន​​ក្នុង​ឆ្នាំ ២០១៥ ​និង​តាម​ពីក្រោយ​ដោយ​កូរ៉េ​ខាង​ត្បូង ៤លាន​នាក់​កើន​ ៤៥%​ធៀប​នឹង​ឆ្នាំ​មុន។ ​​​ទោះ​បី​​ជា​​​មាន​ភាព​តាន​តឹង​​ផ្នែក​ការទូត​រវាង​ជប៉ុន ​​ចិន និង​កូរ៉េ​ខាង​ត្បូង ​​ក៏​សេដ្ឋកិច្ច​ជប៉ុន​កាន់​តែ​​កើន​ឡើង ដោយ​សារ​​អ្នក​ទេសចរ​ទាំង​នេះ។

 

​ចំណែក​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​​ចំនួន ​៦​ផ្សេង​ទៀត​មាន ​ថៃ ហ្វីលីពីន វៀតណាម សិង្ហបុរី ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​ បាន​កើន​​ចំនួន​ដល់ ២លាន​នាក់​​ជា​លើក​ដំបូង​ផង​ដែរ៕

 

ជប៉ុន​បំបែក​កំណត់​ត្រា​មាន​ភ្ញៀវ​​ទេសចរ​​ទៅ​​លេង​​ជិត ២០លាន​​នាក់​​ក្នុង​ឆ្នាំ​២០១៥

 

 

ចុចអាន៖ កន្លែង​ផ្ញើ​កង់​ក្រោម​ដី​នៅ​ជប៉ុន​ បំពាក់​សុទ្ធ​តែ​គ្រឿង​យន្ត​ទំនើប​​

ចុចអាន៖ សួន​គ្រប​ដណ្ដប់​ដោយ​ផ្កា​ចម្រុះ​ពណ៌​ដ៏​ស្រស់​ស្អាត​នៅ​ជប៉ុន

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Wall Street Journal