​ពាក្យ​មួយ​ឃ្លា​ធ្វើ​ឲ្យ Show Luo បាត់​ Fan ពី​ Facebook ជាង​៤​ម៉ឺន​នាក់​


​ពាក្យ​មួយ​ឃ្លា​ធ្វើ​ឲ្យ Show Luo បាត់​ Fan ពី​ Facebook ជាង​៤​ម៉ឺន​នាក់​

តារា​ចម្រៀង​តៃវ៉ាន់ Show Luo ត្រូវ​អ្នក​គាំទ្រ​​ជាង​​ជាង​៤​ម៉ឺន​នាក់​ចុច Unlike ពី​ Facebook Page បន្ទាប់​ពី​រូប​គេ​និយាយ​ថា ​”ពួក​យើង​គឺ​ជា​​​ប្រជាជន​ចិន​​តែ​មួយ” ក្នុង​កម្មវិធី​មួយ​នៅ​ចិន​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​មុន។

 

​ពាក្យ​មួយ​ឃ្លា​ធ្វើ​ឲ្យ Show Luo បាត់​ Fan ពី​ Facebook ជាង​៤​ម៉ឺន​នាក់​

 

​តារា​វ័យ​​៣៦​បាន​ចូលរួម​ក្នុង​កម្មវិធីបញ្ចាំង​ខ្សែភាពយន្ត​នៅ​ទីក្រុង​ប៉េកាំង ហើយ​ត្រូវ​អ្នក​ទស្សនិកជន​វ័យ​ក្មេង​ម្នាក់​បាន​ចោទ​សួរ​ទៅ​រូប​គេ​ថា៖”តើ​លោក​មាន​អារម្មណ៍​បែប​ណា​​ពេល​ដែល​​សហការ​​ថត​​ជាមួយ​តារា​មក​ពី​ចិន​ដី​គោក? Show បាន​តប​ទៅ​វិញ​ថា​៖”វា​​គ្មាន​ខុសគ្នា​ទេ។ ពួក​យើង​គឺ​ជា​ប្រជាជន​តែ​មួយ។
​​
ក្រោយ​ពី​ឆ្លើយ​សំនួរ​នេះ វីដេអូ​របស់​គេ​ត្រូវ​បាន​ធ្លាយ​ចេញ​តាម​អនឡាញ​ ហើយ​ត្រូវ​អ្នក​លេង​អ៊ីនធឺណិត​ទាំង​នៅ​ហុងកុង​និង​តៃវ៉ាន់​ comment ​ស្ដី​បន្ទោ​រិះគន់​កប់​ៗ​។ រយៈ​ពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ផេក​ហ្វេកប៊ុក​របស់ Show Luo ដែល​មាន​អ្នក​ Like ២,៤​លាន​នាក់​បាន​​បាត់​បង់​អ្នក​គាំទ្រ​ជាង ៤​ម៉ឺន​នាក់៕

 

 

ចុចអាន៖តារាហុងកុង Elena Kong ហ៊ាន​ស្លៀក​ឈុត​ក្នុង​សុទ្ធ​​ សម្ដែង​​លើ​តុ​ជាមួយ​តួ​ប្រុស

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  shanghaiist​​​​​​​​