ទិនហ្វី ជួប​ដៃ​គូ​ចាស់​​នៅ​ប៉េកាំង

ទិនហ្វី ជួប​ដៃ​គូ​ចាស់​​នៅ​ប៉េកាំង

នៅ​ដើម​សប្ដាហ៍​នេះ ស្ដេច​កំប្លែង​ចិន Stephen Chow (ទិនហ្វី) បាន​​បន្ត​ចេញ​មុខ​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត​ថ្មី “The Mermaid” ​ដែល​ជា​ស្នាដៃ​ដឹកនាំ​របស់​ខ្លួន នៅ​ទីក្រុង​ប៉េកាំង។ មិន​ត្រឹម​តែ​មាន​ការ​ចូលរួម​ពី​តារា​សម្ដែង​វ័យ​ក្មេង Lin Yun ដែល​ជា​តួ​ឯក​ស្រី​ក្នុង​ភាពយន្ត​នេះ​ទេ ប៉ុន្តែ​កម្មវិធី​ផ្សព្វផ្សាយ​លើក​នេះ គឺ​មាន​ការ​ចូលរួម​ពី​តារា​ចម្រៀង​និង​សម្ដែង Karen Mok ដែល​ជា​ដៃ​គូ​សម្ដែង​ចាស់​របស់ Stephen Chow ដែរ។

 

ទិនហ្វី ជួប​ដៃ​គូ​ចាស់​​នៅ​ប៉េកាំង

 

ទិនហ្វី ជួប​ដៃ​គូ​ចាស់​​នៅ​ប៉េកាំង

 

ទិនហ្វី ជួប​ដៃ​គូ​ចាស់​​នៅ​ប៉េកាំង  ទិនហ្វី ជួប​ដៃ​គូ​ចាស់​​នៅ​ប៉េកាំង

 

ទិនហ្វី ជួប​ដៃ​គូ​ចាស់​​នៅ​ប៉េកាំង

 

ទិនហ្វី ជួប​ដៃ​គូ​ចាស់​​នៅ​ប៉េកាំង

 

តារា​ស្រី​វ័យ ៤៥ឆ្នាំ Karen Mok មិន​បាន​សម្ដែង​ជា​តួ​អ្វី​ទេ ក្នុង​ខ្សែ​ភាពយន្ត “The Mermaid” ប៉ុន្តែ​នាង​បាន​ច្រៀង​បទ​ចម្រៀង​មួយ​បទ​សម្រាប់​ខ្សែ​ភាពយន្ត​នេះ។ តារា​ល្បី​ៗ​ដែល​បាន​ចូល​សម្ដែង​ក្នុង​ភាពយន្ត​ថ្មី​ដែល​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ចិន ហុងកុង និង​តៃវ៉ាន់ នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ខាង​មុខ​នេះ រួម​មាន Deng Chao, Kitty Zhang Yuqi, Lin Yun, Show Lo និង Kris Wu។​

 

Stephen Chow និង Karen Mok បាន​សម្ដែង​រួម​គ្នា​លើក​ដំបូង​ក្នុង​រឿង “A Chinese Odyssey” នៅ​ឆ្នាំ​១៩៩៤ និង​ក្រោយ​មក​មាន​រឿង​ផ្សេង​ៗ​ទៀត​ដូច​ជា “Out of the Dark”, “God of Cookery”, “Lawyer Lawyer”, “King of Comedy” និង”Shaolin Soccer” ៕

 

ទិនហ្វី ជួប​ដៃ​គូ​ចាស់​​នៅ​ប៉េកាំង

 

ទិនហ្វី ជួប​ដៃ​គូ​ចាស់​​នៅ​ប៉េកាំង

 

ចុចអាន៖ទិន​ហ្វី ពី​ក្មេង​លួច​លុយ​​ក្លាយ​ជា​ស្ដេច​កំប្លែង​ហុងកុង

ចុចអាន៖អតីត​​មិត្ត​ស្រី​ទម្លាយ​ហេតុផល​​ចែក​ផ្លូវ​ជាមួយ ទិនហ្វី

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ Xinhua