TrafficQuiz កម្មវិធី​លើ​ទូរសព្ទ​​បង្កើន​ចំណេះដឹង​ពី​​ច្បាប់​ចរាចរណ៍

TrafficQuiz កម្មវិធី​លើ​ទូរសព្ទ​​បង្កើន​ចំណេះដឹង​ពី​​ច្បាប់​ចរាចរណ៍

TrafficQuiz ជា​កម្មវិធី​លើ​ទូរសព្ទ ដែល​ផ្តល់​ការ​សិក្សា​ពី​ច្បាប់​ចរាចរណ៍​សម្រាប់​បង្កើន​ចំណេះដឹង​អ្នក​ប្រើប្រាស់​យាន​ជំនិះ​ទាំង​ឡាយ។

 

TrafficQuiz កម្មវិធី​លើ​ទូរសព្ទ​​បង្កើន​ចំណេះដឹង​ពី​​ច្បាប់​ចរាចរណ៍

 

លោក អៀ អ៊ុយ អ្នក​គ្រប់គ្រង​ក្រុម Sabay Osja បាន​ឲ្យ​ដឹង​ថា កម្មវិធី TrafficQuiz លោក​បាន​ចំណាយ​ពេល​រៀបចំ​ប្រហែល ៣ ខែ និង​ទើប​ដាក់​ដំណើរការ​នៅ​ពេល​ថ្មី​ៗ​នេះ។ TrafficQuiz ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ស្វែង​យល់​ពី​ការ​ប្រើប្រាស់​ផ្លាក​សញ្ញា​ចរាចរ រួម​ទាំង​​មាន​មេរៀន​បង្រៀន​ការ​សិក្សា​​ពី​ច្បាប់​ចរាចរណ៍​ផង​ដែរ។

 

លោក​ថា មេរៀន​​​ដែល​លោក​យក​មក​បញ្ចូល​ក្នុង​កម្មវិធី​នេះ ដក​ស្រង់​ពី​ឯកសារ​ឧបសម្ពន្ធ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដែល​បាន​ដាក់​ឲ្យ​ដំណើរការ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​។

 

TrafficQuiz មិន​ត្រឹម​តែ​ផ្តល់​ការ​កម្សាន្ត​ដើម្បី​បង្កើត​ភាព​ឈ្លាសវៃ ប៉ុន្តែ​ក៏​បាន​​ចូលរួម​ចំណែក​ជួយ​សង្គម​តាម​រយៈ​ការ​ផ្តល់​ចំណេះដឹង​បន្ថែម​ការ​ស្វែង​យល់​ពី​ច្បាប់​ចរាចរណ៍។

 

លោក​សង្ឃឹម តាម​រយៈ​ការ​បង្កើត​កម្មវិធី​នេះ​នឹង​ផ្តល់​ប្រយោជន៍​សម្រាប់​​ពលរដ្ឋ​​បាន​សិក្សា​ពី​ការ​គោរព​ច្បាប់​ចរាចរណ៍ ដែល​ជា​បញ្ហា​ក្តៅ​គគុក​កំពុង​ទទួល​ការ​យក​ចិត្ត​ទុកដាក់នៅ​ក្នុង​សង្គម។

 

កម្មវិធី TrafficQuiz អាច​ចូល​ទៅ​ទាញ​យក​បាន​សម្រាប់​អ្នក​ប្រើប្រាស់​ប្រព័ន្ធ Android។ ចុច​ទី​នេះ ដើម្បី​ទាញ​យក​កម្មវិថី TrafficQuiz។

 

បន្ត​អាន៖ Sabay Osja និង DirexPlay លេច​ធ្លោ​ខាង​អាជីវកម្ម​​​ផលិត​ហ្គេម​​កម្សាន្ត

បន្ត​អាន៖ ធាតុផ្សំ​សំខាន់ៗ​ដើម្បី​បង្កើត​អង់តែន​ទូរសព្ទ

 

អត្ថបទ៖ ប៊ុណ្ណារ៉ា