ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

បា​រ៉ែ​ន​មានឈ្មោះ​ផ្លូវការ​ថា «​ព្រះរាជាណាចក្រ​បា​រ៉ែ​ន​» គឺជា​ប្រទេស​ដែន​កោះ​តូច​មួយ​ស្ថិត​នៅ​ក្បែរ​ឆ្នេរសមុទ្រ​ភាគ​ខាងលិច​នៃ​ឈូង​សមុទ្រ Persian Gulf ក្នុង​មជ្ឈិម​បូព៌ា​។ ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ភាគ​ខាងលិច និង​ភ្ជាប់​ជាមួយ​ប្រទេស​បា​រ៉ែ​ន ដោយ​ផ្លូវ King Fahd Causeway ។ ប្រទេស​អីុរ៉​ង់​ស្ថិត​នៅ​ចម្ងាយ​២០០ គីឡូម៉ែត្រ​នៅ​ភាគ​ខាងជើង​ឆ្លងកាត់​ឈូង​សមុទ្រ Persian Gulf ។ រីឯ​ឧបទ្វីប​ប្រទេស​កា​តា​នៅ​ភាគ​អាគ្នេយ៍​ឆ្លងកាត់​ឈូង​សមុទ្រ​ប្រទេស​បា​រ៉ែ​ន ។

-​ទីក្រុង​ម៉ា​ណា​ម៉ា ។
-​ភាសាផ្លូវការ អា​រ៉ាប់ ។
-​កាន់សាសនា​អ៊ិ​ស្លា​ម ។
-​ស្តេច Hamad bin Isa Al Khalifa ។
-​អ្នក​ស្នងរាជ្យ​ព្រះ​អង្គ​ម្ចាស់ Salman bin Hamad bin Isa Al Khalifa ។
-​នាយក​រដ្ឋមន្ត្រី Khalifa bin Salman Al Khalifa ។
-​ទទួល​ឯករាជ្យ​ពី​អង់គ្លេស​នៅ​ថ្ងៃ​ទី​១៥ សីហា ១៩៧១ ។
-​ផ្ទៃដី​សរុប​៧៦៥​គីឡូ​ម៉ែត្រការ៉េ ស្ថិត​ក្នុង​លំដាប់​ទី​១៨៧​ក្នុង​លោក ។
-​អត្រា​ប្រជាជន​ឆ្នាំ​២០១៤ ចំនួន ១.៣៤៣.០០០​នាក់ ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​១៥៥​។
-​ដង់ស៊ីតេ​ប្រជាជន ១.៦២៦,៦​នាក់ ក្នុង​១ គីឡូ​ម៉ែត្រការ៉េ​ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​៧ ។
-GDP សរុប​ឆ្នាំ​២០១៤ ចំនួន​៣៤,៩០៨​ពាន់​លាន​ដុល្លារ ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​៩៦ ។ មនុស្ស​ម្នាក់​រក​ចំណូល​បានជា​មធ្យម​២៩.១៤៦​ដុល្លារ ស្ថិត​ក្នុង​លំដាប់ថ្នាក់​ទី​១២ ។
-​រូបិយប័ណ្ណ Dinar ។
-​បើកបរ​ប្រកាន់​ស្តាំ ។
-​លេខ​កូដ​ប្រទេស +973 ៕