ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ប​ន្តថា តំណាង​ក្រុម​ហ៊ុន​ញូវរិច បាននាំគ្នា​​ចុះមក​កាត់​សោ​ទ្វារ​ផ្សារទំនប់​ ហៅ​ងិន​ អាន ដើម្បី​ចូល​ទៅ​​រៀបចំ​​បណ្តាញ​ខ្សែភ្លើងថ្មី​ នាវេលាម៉ោង​១០ និង​៣០នាទីព្រឹកថ្ងៃទី​២០ មករា ២០១៦ ក្នុងនោះ​ ក៏បានផ្ទុះបាតុភាពជម្លោះ​នូវ​ពាក្យ​​សម្តី​​ជាមួយ​​ក្រុម​អាជីវក​រ​​ផងដែរ បន្ទាប់ពី​​ក្រុម​អាជីវករបាន​​ចាក់សោ​មិនព្រម​​ចូល​លក់  ។ តែទោះបីជាយ៉ាងណា គេ​ឃើញ​​ខាង​ភាគី​តំណាង​ក្រុម​ហ៊ុន​​នាំសន្តិសុខមក ដើម្បី​ការពារ​​ក្នុងការ​ចូលទៅ​រៀបចំ​ក្នុង​ផ្សារ​ខាងលើ ។