ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​២​នាក់ នៅ​ស្វាយរៀង​

ស្វាយរៀង: យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ ក្នុង​គ្រោះថ្នាក់​បង្កឡើង ដោយ​ម៉ូតូ​១​គ្រឿង​បត់​ឆ្វេង​មិនប្រយ័ត្ន ក៏ត្រូវ​ម៉ូតូ​១​គ្រឿង​ទៀត ក្នុងទិសដៅ​ស្របគ្នា ចាប់​ហ្វ្រាំង​មិនទាន់​ក៏​បុកពេញទំហឹង​តែម្តង​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ជិត​៥​ល្ងាច ថ្ងៃទី​១៩ ខែមករា ឆ្នាំ២០១៦ នៅលើ​ផ្លូវជាតិ​លេខ​១ ត្រង់ចំណុច ភូមិ ​កំ​ពោត​ប្រស់ សង្កាត់​ច្រកម្ទេស ក្រុង​បាវិត ខេត្តស្វាយរៀង​។​

​ជនរងគ្រោះ​មានឈ្មោះ ម៉ី សុជា ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិទួល​អំពិល សង្កាត់ ច្រកម្ទេស ក្រុង បាវិត​ខេត្ត​ស្វាយ​​រៀង​។​និង​ម្ខាង​ទៀត​ឈ្មោះ​ចេង គឹម​ស៊័​រ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ ព្រៃ​អ​ង្គុ​ញ សង្កាត់ ព្រៃ​អ​ង្គុ​ញ ក្រុងបាវិត ខេត្ត ស្វាយរៀង​។​

​មុនពេល​កើតហេតុ គេ​ឃើញ​មាន​ម៉ូតូ ១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ផ្លាកលេខស្វាយរៀង​1G-1779 បើកបរ​( ឈ្មោះ​ម៉ី សុជា​)​ព​កើត​​ទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ ខាងលើ ក៏​បត់​ឆ្វេង​មិន​ប្រុងប្រយ័ត្ន ស្របពេលនោះ ក៏មាន​ម៉ូតូ ១គ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AC-0171 ពណ៌​ខ្មៅ (បើកបរ​ឆោ​យ​ឈ្មោះ​ចេង គឹម​ស៊័​រ​)​ចាប់​ហ្វ្រាំង​មិនទាន់ ក៏​បុក​ចំហៀង​អូស​ជាង ១០ម៉ែត្រ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំង​២​នាក់​។​

​ក្រោយពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន មកដល់​និង​វាស់វែង និង​យក​វត្ថុតាង​ទាំងអស់ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​តាមច្បាប់​នា​ពេល​ក្រោយ​។ ចំណែក​ជនរងគ្រោះ​ទាំ​២ ក្នុងនោះ​ម្នាក់​បាន​បញ្ជូនទៅ​មន្ទីរពេទ្យ​វៀតណាម និង​ម្នាក់ទៀត​បានបញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​ស្វាយរៀង ដើម្បី​ធ្វើការ​សង្គ្រោះ ៕​

ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​២​នាក់ នៅ​ស្វាយរៀង​

ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​២​នាក់ នៅ​ស្វាយរៀង​