រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​‎​ស្លាប់​ទាំង​២​នាក់​ប្តី​ប្រពន្ធ ‬​នៅ​ដំ​ដែក

សៀមរាប: ប្តី​ប្រពន្ធ​២​នាក់​បាន​ស្លាប់ យ៉ាង​អាណោចអាធម៌ ក្នុង​ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរណ៍ភ្លាមៗ​នៅ​និង​កន្លែង ដែល​បងកឡើង​ដោយ​រថយន្ត បុក​ម៉ូតូ​ពីក្រោយ ហើយ​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់ ទឹក​ត្រពាំង​។​

​ជនរងគ្រោះ​ទាំង​២​នាក់​ដែល​ស្លាប់ នេះ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​។ ដែលហេតុការណ៍​គ្រោះថ្នាក់​នេះ​បានកើត​ឡើង នៅវេលា​​ម៉ោងជាង​៤​រ​សៀ ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦​នៅ​ដំ​ដែក ខេត្តសៀមរាប​។​អ្នកបើកបរ​រថយន្ត ក៏​មិន​ត្រូវបាន​ស្គាល់អត្តសញ្ញាណ​ដែរ​បាន​គេចខ្លួនបាត់​។​

​តាម​សាក្សី​នៅក្បែរ​កន្លែងកើតហេតុ បាន​និយាយថា​មុនពេល​កើតហេតុ គឺ​បានឃើញម៉ូតូ​១​គ្រឿង ឌុប​គ្នា​២​នាក់​ប្តី​ប្រពន្ធ លុះ​មកដល់​​ចំណុចកើតហេតុ ខាងលើ ស្រាប់​តែមាន​រថយន្ត ម៉ាក តូ​យូ​តា​កា​មា​រី​ឆ្លាម ១​គ្រឿង​បើក​យ៉ាង​លឿន ក្នុងទិសដៅស្របគ្នា បុក​ពីក្រោយ​​ពេញទំហឹង បណ្តាល​ឲ្យ​ទាំង​២​នាក់​ប្តី​ប្រពន្ធ ស្លាប់ភ្លាមៗ​តែម្តង ហើយ​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ក្នុង​ត្រពាំង​។​

​ក្រោយពី​មាន​ករណី​នោះ កម្លាំង​ជំនាញ​បាន​ចុះមក​វាស់វែង និង​យក​មធ្យោបាយពាក់ព័ន្ធ ទៅ​រក្សាទុក រង់ចាំ​ដោះស្រាយ​គ្នា​ជា​ក្រោយ​។​​ដោយឡែក​សាកសព ត្រូវបាន​សមត្ថកិច្ច កំពុង​ស្រាវជ្រាវ រក​បងប្អូន សាច់ញាតិ​អៅ​យមក​ទទួលយកទៅ​ចាត់ចែង​ធ្វើបុណ្យ​៕