អគ្គីភ័យ​ឆាបឆេះ​ផ្ទះ មន្ត្រី​អាវុធហត្ថ​ម្នាក់ នៅសៀមរាប​

សៀមរាប: អគ្គីភ័យ​មួយ​បាន​ឆាបឆេះ​ផ្ទះ​មន្ត្រី​អាវុធហត្ថ​ម្នាក់ កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែមករា ឆ្នាំ២០១៦ តែ​សំណាងល្អ ត្រូវ​បា​ប្រជាពលរដ្ឋ​ និង​កម្លាំង​សមត្ថកិច្ច​ចុះជួយ​អន្តរាគមន៍បាញ់​ពន្លត់​បាន​ទាន់ពេលវេលា ទើប​មិន​ធ្វើអោយ​រាលដាល​ដល់​លំនៅដ្ឋានអ្នកជិតខាង​។

​លោក​អនុសេនីយទោ សូ វ៉ាន់​ដេ​ត នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​សង្កាត់​ស្វាយដង្គុំបានអោយដឹងថា អគ្គីភ័យ​ខាងលើនេះ​ស្ថិតនៅ​ចំណុច​ផ្ទះ​លាង​ម៉ូតូ នៅក្នុងភូមិ​វិហា​ចិន សង្កាត់​ស្វាយដង្គុំ ក្រុង​-​ខេត្តសៀមរាប ។​ដែលមាន​ម្ចាស់ផ្ទះ​ឈ្មោះអ៊ា បាក់​ឃាង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជាម​ន្ត្រី​អាវុធហត្ថ និង​ប្រពន្ធ​ឈ្មោះសេង មុំ អាយុ​៤៨​ឆ្នាំ ។​

​លោកនាយ​ប៉ុស្តិ៍​បាន​អោយដឹងទៀតថា ករណី​អគ្គីភ័យ​ខាងលើនេះ​បណ្ដាលអោយខូចខាត​ទូរ​ដាក់​ខោអាវ​ក្នុង​បន្ទប់​ចំនួន​១​គ្រឿង ទំហំ ០.៥០​ម៉ែត្រ​គុណ១.២០​ម៉ែត្រ និង​សម្ភារៈ​មួយចំនួនទៀត​នៅក្នុង​បន្ទប់ ។​អគ្គីភ័យ​ខាងលើនេះ​មិនបណ្ដាលអោយ​អ្នកណាម្នាក់​រង​របស​​នោះទេ ។ ដោយ​ប្រើប្រាស់​ឡានទឹក​ចំនួន​១​គ្រឿង និង​ទឹក​សំរាប់​បាញ់​អស់​ចំនួន​១​ឡាន​ផងដែរ ។ មូលហេតុ​បណ្តាលមកពី​ឆ្លងចរន្ត​អគ្គី​ស​នី​នៅក្នុង​បន្ទប់​ក្នុងផ្ទះ​៕

អគ្គីភ័យ​ឆាបឆេះ​ផ្ទះ មន្ត្រី​អាវុធហត្ថ​ម្នាក់ នៅសៀមរាប​

អគ្គីភ័យ​ឆាបឆេះ​ផ្ទះ មន្ត្រី​អាវុធហត្ថ​ម្នាក់ នៅសៀមរាប​