​អគ្គិសនី​កម្ពុជា ផ្អាក​ការផ្គត់ផ្គង់ រយៈពេល ៤​ថ្ងៃ នៅ​តំបន់​មួយចំនួន​

ភ្នំពេញ: អគ្គិសនី​កម្ពុជា បានចេញ​ប្រកាស កាលពី​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ ដោយ​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនីនៅ​តំបន់​មួយចំនួន ទៅតាម​ពេលវេលា និង​ទីកន្លែង មួយចំនួន ដើម្បី អនុវត្ត​ការងារ​ជួសជុល ផ្លាស់ប្តូរ តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ នៅ​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី ២១ ដល់ ២៤ ខែមករា ឆ្នាំ​២០១៦​។​

​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែមករា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង ៨​ម៉​០០ ដល់ ម៉ោង ១៦​ម៉​០០ នឹង​ផ្អាក​ការ​ផ្គត់​ផ្គង អគ្គិសនី ទៅលើ​បណ្តា​តំបន់​ចំនួន ៤ គឺ​៖
១. តំបន់​ភ្លើង​លេខ ប​.​ត ៣១៨ ស្ថិតនៅតាម​បណ្តោយ​វិថី​ម៉ៅ​សេទុង ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។
២. តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវ​ជើងឯក ចាប់ពី​ភូមិ​ថ្មី រហូតដល់​ភូមិ​ខ្វា ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ​។​
៣. តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៤ ចាប់ពី​ភូមិ​កន្ទោក ក្នុង​សង្កាត់​កន្ទោក រហូតដល់​ភូមិ​កំបូល ក្នុង​សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
៤. តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិតនៅ​ភូមិ​កោះក្របី ភូមិ​ព្រែក​ថ្មី ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​នៅ​ថ្ងៃ​សុក្រ ទី​២២ ខែមករា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង ៨​ម៉​០០ ដល់​ម៉ោង ១៦​ម៉​០០ នឹង​ផ្អាក​ការ​ផ្គត់​ផ្គង​អគ្គិសនី ទៅលើ​បណ្តា​តំបន់​ចំនួន ៣​គឺ​៖
១. តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិតនៅក្នុង​សង្កាត់​អូឡាំពិក សង្កាត់​ទូល​ស្វាយព្រៃ​១ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន​។
២. តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិតនៅក្នុង​ភូមិ​ចោមចៅ ភូមិ​ព្រៃ​ព្រីង ភូមិ​ជម្ពូ​វ័ន ក្នុង​សង្កាត់​ចោមចៅ ភូមិ​កន្ទោក ភូមិ​ព្រៃ​ស្វាយ ភូមិ​អូ​ដឹ​ម ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​។
៣. តំបន់​ភ្លើង​មួយចំនួន  ដែល​ស្ថិត នៅ​ភូមិ​កោះក្របី ភូមិ​ព្រែក​ថ្មី ក្នុង​សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។

​នៅ​ថ្ងៃ​សៅ​រ៏ ទី​២៣ ខែមករា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង ៨​ម៉​០០ ដល់​ម៉ោង ១៧​ម៉​០០ នឹង​ផ្អាក​ការ​ផ្គត់​ផ្គង​អគ្គិសនី ទៅលើ​បណ្តា​តំបន់​ចំនួន ៣​គឺ​៖
១. តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិតនៅ​ក្នុងភូមិ​ឃ្មួញ ភូមិ​អន្លង់​ក្ងាន ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ​។
២. តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិត នៅក្នុង​ភូមិ​ថ្មី ភូមិ​ព្រែក​សំរោង ភូមិ​កំពង់​សំណាញ់ ក្នុង​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ឃុំ​រកា​ខ្ពស់ ឃុំ​ស្វាយ​រលំ ក្នុងស្រុក​ស្អាង ខេត្តកណ្តាល​។​
៣. តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៥ ចាប់ពី​ភូមិ​ផ្សារ​លិច ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូតដល់​ឃុំ​ព្រែកតាទែន ក្នុងស្រុក​ពញាឮ ខេត្តកណ្តាល​។​

​នៅ​ថ្ងៃអាទិត្យ ទី​២៤ ខែមករា ឆ្នាំ​២០១៦ ចាប់ពី​ម៉ោង ៨​ម៉​០០ ដល់ ម៉ោង ១៧​ម៉​០០ នឹង​ផ្អាក​ការ​ផ្គត់​ផ្គង អគ្គិសនី ទៅលើ​បណ្តា​តំបន់​ចំនួន ៥​គឺ​៖
១. តំបន់​ភ្លើង​លេខ ប​.​ត​០៧៧, ប​.​ត​៣០៥ ស្ថិតនៅក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។​
២. តំបន់​ភ្លើង​លេខ P១២៩៥ ស្ថិតនៅ​ភូមិ​សំរោង​១ ក្នុង​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​
៣. តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិត នៅ​ភូមិ​ទួលគោក ភូមិ​ទួល​សង្កែ ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​
៤. តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិត នៅ​ភូមិ​ទួល​ពង្រ ភូមិ​ត្រពាំង​ថ្លឹង ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​
៥. តំបន់​ភ្លើង​មួយចំនួន ដែល​ស្ថិតនៅ​ឃុំ​រកា​ខ្ពស់ ឃុំ​ស្វាយ​រលំ ក្នុងស្រុក​ស្អាង ខេត្តកណ្តាល​៕V​/S