វិធីសម្រក​ខ្លាញ់ ធ្វើឲ្យជើងស្រឡូនក្នុងរយៈពេល ៣០ថ្ងៃ

បញ្ហាដែលនារីគ្រប់រូបមានការព្រួយបារម្ភខ្លាំងបំផុតនោះគឺ ​ជាតិខ្លាញ់នៅលើ​ភ្លៅដែលធ្វើឲ្យ​នាង មិន​ហ៊ាន​ស្លៀក​សិចស៊ី ឬមាន​ការអៀន​ខ្មាស់ជាខ្លាំង។ ប៉ុន្តែ​ មាន​វិធីមួយចំនួន​ ដែល​អាច​ជួយដោះស្រាយបញ្ហាមួយនេះបាន។
 
វិធីសម្រក​ខ្លាញ់ ធ្វើឲ្យជើងស្រឡូនក្នុងរយៈពេល ៣០ថ្ងៃ
តើធ្វើដូចម្តេចដើម្បីសម្រកជាតិខ្លាញ់នៅ​តំបន់ភ្លៅបានទៅ?​
មានបញ្ហាជាច្រើនបានកើតមាន​ឡើងដោយសារតែការប្រមូលផ្តុំជាតិខ្លាញ់នៅក្នុងរាងកាយ។ ដូច្នេះ រឿងសំខាន់ អ្នកត្រូវតែរក្សាតុល្យភាពរាងកាយ​ឲ្យបាន​ល្អ។ ខាងក្រោមនេះ ជាគឺ ជាវិធីងាយៗ​ ដើម្បីធ្វើឲ្យជើងមាន​រាងស្រឡូនក្នុងពេល ៣០ថ្ងៃ
ជំហ៊ានទី ១
ចាប់ផ្តើមតមអាហារដែលមាន​ជាតិកាឡូរីច្រើនដូចជា ជាតិខ្លាញ់ និង ស្ករ ជាដើម។ សូមបែរមកទទួលទានអាហារស្រស់ដូចជា ផ្លែឈើ, បន្លែ, គ្រាប់ធញ្ញជាតិ និងសាច់ដែលគ្មាន​ខ្លាញ់វិញ។
ជំហ៊ានទី ២
អ្នកត្រូវ​ធ្វើការហាត់ប្រាណយ៉ាងហោចណាស់ ៣០ ទៅ ៦០ នាទី ក្នុងមួយសប្តាហ៍ឲ្យ​បាន​ ៥ថ្ងៃពេញមួយខែ។ ការធ្វើលំហាត់ប្រាណ​អាច​ដុតបំផ្លាញ់​ជាតិខ្លាញ់ និងបង្កើន​ល្បឿន​ដំណើរការសម្រក់ទម្ងន់ជាង​ការបរិភោគ​របបអាហារតែមួយមុខ។ លំហាត់ប្រាណរួមមាន ជិះកង់, រត់តិចៗ ... ជាដើេម។
ជំហ៊ានទី ៣
ព្យាយាម​អង្គុយបត់ ១៥ ទៅ ៣០នាទីក្នុងមួយថ្ងៃ ហើយ​មួយសប្តាហ៍ត្រូវធ្វើ ៣ដង អនុវត្តឲ្យបាន​មួយខែអ្នក​នឹងទទួលបា​នផល​យ៉ាងល្អប្រសើរ។ ការអង្គុយបត់ជើង និង​ធ្វើលំហាត់ប្រាណដកដង្ហើមជា​វីធីដ៏ល្អបំផុតសម្រាប់កម្ចាត់ជាតិខ្លាញ់ត្រង់ភ្លៅ។
ជំហ៊ានទី ៤
ឈរដាក់ជើងទឹមគ្នាឲ្យស្របនឹងត្រគាក រួចបោះជើងស្តាំទៅខាងមុខ ហើយ​បន្ទន់ជង្គង់បន្តិចដើម្បី​ផ្ទេរទម្ងន់ទៅតាម។ បន្ទាប់មកប្រើកំលាំងជើងខាងស្តាំរុញ​មក​ទីតាំងដើមវិញ (ធ្វើបែបនេះឲ្យបាន ១៥ ទៅ ២០នាទី)។ ប្រសិនបើជង្គង់របស់អ្នកមាន​បញ្ហា សូមបោះជំហ៊ាន​មក​ក្រោយវិញ ហើយដៃម្ខាង​ត្រូវលើក​ដុំដែកទាំងសងខាង។ ធ្វើយ៉ាងនេះ​ដើម្បី​ដាក់សម្ពាធទៅលើភ្លៅ និង​បណ្តេញជាតិខ្លាញ់​ចេញ​ពីភ្លៅឲ្យអស់។
ជំហានទី ៥
ព្យាយាម​ដើរ​ឲ្យបាន​ច្រើនតាមដែលអាចធ្វើទៅបាន។ ការដើរ ឬក៏ការឡើងជណ្តើរ​ជាដំណោះស្រាយដ៏ល្អមួយដែលអាចជួយកម្ចាត់ខ្លាញ់ចេញពីតំបន់ភ្លៅ និង​ធ្វើឲ្យ​ជើងស្រលូន។
ដោយ៖ Seng hong

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសម្រក​ខ្លាញ់ ធ្វើឲ្យជើងស្រឡូនក្នុងរយៈពេល ៣០ថ្ងៃ