គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ទាំង​ព្រឹក​ព្រលឹម​ស្លាប់ ៥ នាក់​របួស ១៩ នាក់​

Doliprane TVC

អធិការនគរបាល​ស្រុក​ក្រគរ លោក ឯម រុណ បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០១៦ នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​រស្មី ភ្នំពេញ​
​បើក​បុក​រថយន្ត​នីសា​ន់​ដឹក​អង្ករ ស្ថិតនៅលើ​ផ្លូវជាតិ​លេខ ៥ ក្នុងភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត ពោធិសាត់ កាលពី​វេលា​ម៉ោង ១២ ពាក់កណ្តាល​អា​ធ្រា​ត្រ​យប់មិញ ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់ ៥ នាក់ (​ប្រុស ៣ ស្រី ២) និង រងរបួស​ចំនួន ១៩ នាក់​ក្នុងនោះ​របួស​ធ្ងន់ ៩ នាក់ ។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ទាំង​ព្រឹក​ព្រលឹម​ស្លាប់ ៥ នាក់​របួស ១៩ នាក់​

បើតាម​លោក​អធិការ​ជនរងគ្រោះ ដែល​ស្លាប់​ទាំង ៥ នាក់​នោះ ម្នាក់​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង ៤ នាក់​ទៀត​ស្លាប់​នៅ​មន្ទីរពេទ្យ ដែល​ជនរងគ្រោះ​ទាំងនេះ​ជិះ​នៅលើ​រថយន្តក្រុង ។ លោក ឯម រុណ បាន​បញ្ជាក់ថា នៅវេលា​ម៉ោង​ខាងលើនេះ រថយន្តក្រុង​ក្រុមហ៊ុន រស្មី ភ្នំពេញ បានធ្វើ​ដំណើរ ពី​ភ្នំពេញ ទៅ​ទិស​ខាងលិច​លុះ ដល់​ចំណុច​គីឡូម៉ែត្រ​លេខ ១៤៨ និង ១៤៩ ស្រាប់តែ​រថយន្ត បែក​កង់​ក្រោយ​បណ្តាល​ឲ្យ រេ​ចង្កូត​ទៅបុក រថយន្ត​នីសា​ន់​ដឹក​អង្ករ ទិសដៅ​បញ្ច្រាស​គ្នា យ៉ាង​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់ និង របួស​យ៉ាង​ដូច្នេះ ។

គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ទាំង​ព្រឹក​ព្រលឹម​ស្លាប់ ៥ នាក់​របួស ១៩ នាក់​

លោក​អធិការ​បាន​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​កម្លាំង​សមត្ថកិច្ច​របស់លោក បាន និង កំពុង​ជួយ​អន្តរាគមន៍ យក​រថយន្ត​ចេញ ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ អ្នកបើករថយន្ត​ទាំង ២ នាក់​ក៏​រងរបួស​ធ្ងន់ធ្ងរ​ផងដែរ ៕ សុថា​ត់​