ប្រាក់​ ​សុវណ្ណារ៉ានឹង​ប្រើ​ទម្រង់​​លេង​ធម្មតា​​ពេល​​ប៉ះ​ក្រុម​ជើង​ឯក​លីគ​ថៃ​

ប្រាក់​ ​សុវណ្ណារ៉ានឹង​ប្រើ​ទម្រង់​​លេង​ធម្មតា​​ពេល​​ប៉ះ​ក្រុម​ជើង​ឯក​លីគ​ថៃ​

​លោក ​ប្រាក់ សុវណ្ណារ៉ា គ្រូ​បង្ហាត់​ក្រុម Cambodian All Stars នឹង​ប្រើ​ទម្រង់​លេង​ធម្មតា​​មិន​មាន​អ្វី​​​ប្លែក​​ច្រើន​​ខុស​ពី​ថ្ងៃ​លេង​ជាមួយ SCG Muangthong United ​សម្រាប់​ជំនួប​មិត្ត​ភាព​​អន្តរជាតិ​ជា​មួយ​ក្រុម Buriram United នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្ងៃ​ទី២៣ ខែ​មករា ឆ្នាំ​២០១៦ វេលា​ម៉ោង៦:៣០​នាទី​សប្តាហ៍​នេះ។

 

 ប្រាក់​ ​សុវណ្ណារ៉ានឹង​ប្រើ​ទម្រង់​​លេង​ធម្មតា​​ពេល​​ប៉ះ​ក្រុម​ជើង​ឯក​លីគ​ថៃ​ក្រុម ក្រុម Cambodian All Stars

 

គ្រូបង្គោល​របស់​ក្រុម​បឹង​កេត​អង្គរ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​Buriram United ​ជា​ក្រុម​រឹង​មាំ​នៅ​តំបន់​ការ​ពារ​ ​ហេតុ​នេះ​ក្រុម​របស់​លោក​ត្រូវ​លេង​ធម្មតា​មិន​សូវ​សម្រុក​ខ្លាំង ពី​ព្រោះ​​​វា​អាច​ជា​ឱកាស​សម្រាប់​ដៃ​គូ​ងាយ​ស្រួល​វាយ​បក។ ​​កីឡាករ​ដែល​បង្ហាញ​​ខ្លួន​លើ​ទីលាន​ នឹង​មាន​ការ​ផ្លាស់​ប្ដូរ​ច្រើន​​អាច​ដល់ ១០ នាក់​ក្រោយ​​ចប់​តង់​ទី១ ​ដោយ​សំអាង​ហេតុ​ផល​ថា ​ធ្វើ​របៀប​នេះ​កីឡាករ​​នឹង​អាច​បង្ហាញ​​ចំណុច​ខ្លាំង​របស់​ខ្លួន​បាន​អស់​ពី​ចិត្ត។

 

​លោក​បន្ត​ថា ក្រុម​ Cambodian All Stars ​មាន​​កីឡាករ​ល្អ​ៗ ច្រើន​ជាង​​ក្លឹប​បឹង​កេត ហើយ​​លោក​ក៏​ជឿ​ថា ​​​Buriram United មិន​ងាយ​ស្រួល​​​ឈ្នះ​ក្រុម​ដែល​មាន​កីឡាករ​ចម្រុះ​ជាតិ​សាស្រ្ត​​មួយនេះ​បាន​ស្រួល​ៗ​ឡើយ​។ បច្ចុប្បន្ន​ក្រុម Cambodian All Stars ​កំពុង​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ ​ដើម្បី​ត្រៀម​​ខ្លួន​ទទួល​ក្រុម​​ជើង​ឯក​នៃ​លីគកំពូល​របស់​ថៃ៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​

  • ប្រាក់​ ​សុវណ្ណារ៉ានឹង​ប្រើ​ទម្រង់​​លេង​ធម្មតា​​ពេល​​ប៉ះ​ក្រុម​ជើង​ឯក​លីគ​ថៃ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/01/20  Category:កីឡា