ថាម៉េច ! រួមរ័កក៏ធ្វើឲ្យ សុខភាពល្អដែរ

សុខភាព៖ អ្នកជំនាញផ្នែកផ្លូវភេទ បានលើកឡើងថា ការរួមរ័ក ធ្វើឲ្យសុខភាពល្អ ដោយល្អទាំងអារម្មណ៍ និង រាងកាយ និងជួយបំបាត់ភាពស្មុគស្មាញ។

ខាងក្រោមនេះជាចំណុចល្អៗ ដែលបានមកពីការរួមរ័ក៖

១. ជួយពង្រឹងដល់ ប្រព័ន្ធភាពស៊ាំ
“ស្នេហា” នឹងជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ នេះគឺជាអត្ថប្រយោជន៍ មួយដែលអាចជួយ ប្រឆាំងនឹងជំងឺ ផ្តាសាយធំ គ្រុនក្តៅ…។

២. ជួយដល់សុខភាព សរសៃឈាមបេះដូង
ការសិក្សាថ្មីៗនេះបានបង្ហាញថា បុរសដែលបានរួមភេទទៀតទាត់ ២ ដងក្នុង ១ សប្តាហ៍អាចចៀសផុតពីជំងឺ ស្ទះសរសៃឈាមបេះដូង។

៣. ជួយកាត់បន្ថយភាពតានតឹង
ភាពតានតឹងកើតមកពីការងារ ឬក៏បញ្ហាផ្ទាល់ខ្លួន វាអាចប៉ះពាល់ដល់ជីវិតយ៉ាងសំខាន់។ ការសិក្សាមួយបានបង្ហាញថា ការរួមភេទទៀងទាត់មាន សមត្ថភាពអាចជួយផ្លាស់ប្តូរ និងជួយបំបាត់ភាពតានតឹង ក្នុងកម្រិតខ្ពស់បំផុត។ ជាការពិតណាស់ ការរួមភេទអាចជួយបង្កើនអារម្មណ៍ ជួយឲ្យមនុស្សមាន សេចក្តីក្លាហាន និងជីវិតរីករាយ។

៤.ជួយឲ្យអាយុវែង
កំពូលអរម៉ូនម្យ៉ាងហៅថា ឌីហាយដ្រូផេនដ្រូស្តេរ៉ូន។ អរម៉ូនប្រភេទនេះជួយដល់ប្រព័ន្ធភាពស៊ាំ បង្កើនសាច់ដុំ និងជួយឲ្យស្បែកក្មេងជាងវ័យ។ កំណត់សម្គាល់របស់អ្នកស្រាវជ្រាវមួយចំនួនបានឲ្យដឹងថា បុរសដែលបានរួមភេទ ២ ដងក្នុង ១ សប្តាហ៍នឹងរស់បានយូរជាង បុរសដែលបានរួមភេទតែម្តងក្នុង ១ ខែ។

៥. ជាថ្នាំបំបាត់ការឈឺចាប់
មនុស្សមួយចំនួនខ្លាចនឹង ”ស្នេហា” ព្រោះវាធ្វើឲ្យពួកគេឈឺក្បាល។ ជាការពិតណាស់ នៅពេលដែលការរួមភេទ ដល់ចំណុចកំពូល នោះអរម៉ូន អុកស៊ីតូស៊ីនក្នុងខ្លួននឹង កើនឡើងខ្ពស់ជាងធម្មតា ៥ ដង។ អរម៉ូនប្រភេទនេះ ជាថ្នាំបំបាត់ការឈឺចាប់ យ៉ាងមានប្រសិទ្ធិភាព។

៦. ជួយបង្កើនចរាចរណ៏ឈាម
នៅពេលរួមភេទ អត្រានៃចង្វាក់បេះដូងកើន ឡើងគួរឲ្យកត់សម្គាល់ ចង្វាក់បេះដូងលោតញាប់ខ្លាំង និងបង្កើនចរចរណ៍ឈាម។ ក្រោយមក កោសិកានិងការជ្រៀត ចូលនៃសរីរាង្គចាប់ ផ្តើមមានការកើនឡើង បរិមាណឈាមចាស់ នឹងត្រូវបានបំផ្លាញចោល បញ្ជូនតូស៊ីន និងមេតាប៉ូលីសនៅក្នុង កោសិកាទៅកាន់ថ្លើម និងទៅកាន់តម្រងនោមដើម្បី បញ្ចេញមកខាងក្រៅរាងកាយ។ ដោយសារមូលហេតុនេះដែរ រាងកាយនឹងកាត់បន្ថយភាព អស់កម្លាំងដោយតូស៊ីន។

៧. ជួយបង្កើន បរិមាណនៃអ៊ីដ្រូសែន និងតេសតូស្តេរ៉ូន
អរម៉ូនតេសតូស្តេរ៉ូន របស់បុរសមិនត្រឹមតែមិនអាច ជួយឲ្យគេចេះស្រលាញ់តែប៉ុណ្ណោះទេ តែវាអាចប្រើដើម្បីជួយ បង្កើនសំណង់សាច់ដុំ ការពារសរសៃឈាមបេះដូង និងរក្សាជាតិខ្លាញ់ក្នុងប្រម៉ាត់។ វាមានលក្ខណៈ ស្រដៀងដូចគ្នាដែរ នឹងអរម៉ូនអ៊ីដ្រូសែន។

៨. ជួយឲ្យគេងលក់ស្រួល
ការគេងក្រោយពេលរួមភេទ នឹងជួយឲ្យរាងកាយរឹងមាំ និងមានផាសុខភាព។ ជាការពិតណាស់ ការគេងយប់ជ្រៅផ្តល់នូវឥទ្ធិពល វិជ្ជមាននៅក្នុងជីវិតប្រចាំថ្ងៃ ការងារ និងសុខភាពទូទៅ។

៩. ជួយឲ្យមានរាងស្អាត
ការរួមភេទត្រូវប្រើកម្លាំងច្រើន និងត្រូវបានគេគិតថា ជាយុទ្ធនាការប្រើកម្លាំង។ ដូច្នេះការរួមភេទអាចជួយកាត់ បន្ថយកាឡូរីដែលលើស ជួយឲ្យរាងស្អាត កាត់បន្ថយទំហំចង្កេះ៕

ថាម៉េច ! រួមរ័កក៏ធ្វើឲ្យ សុខភាពល្អដែរ