ស្នេហាដែលមាន សុភមង្គលផ្តើមចេញ ពីចំណុច៤នេះ

សុភមង្គលក្នុង គ្រួសារផ្តើមចេញពី ការចេះឲ្យតម្លៃគ្នា និងមិនមែននិយាយទាំងទទឹងទិស ទើបធ្វើឲ្យចំណងស្នេហា អាចដើរដល់ជិវិតចុងក្រោយ។
ខាងក្រោមនេះដែរជាចំណុច ៤ ដែលធ្វើឲ្យស្នេហាអ្នក ប្រកបដោយភាពផ្អែមល្អែម និងសុភមង្គល៖

១. ចេះមើលកាលៈទេសៈ មុនពេលនិយាយ
ភាពតានតឹងអាច កើតឡើងយ៉ាងងាយ នៅពេលដែលអ្នកអង្គុយ បំពេញកិច្ចពេញមួយថ្ងៃ ហេតុនេះហើយអ្នក មិនគួរនិយាយកិច្ចការ ពេលដែលដៃគូកំពុងតែមានអារម្មណ៍ មិនស្រួលនោះទេ។ ចំណុចនេះអ្នកត្រូវចេះ មើលកាលៈទេសៈ ឬបបួលគ្នាចេញទៅក្រៅ ដើម្បីទទួលបាននូវភាពស្រស់ថ្លា ទើបនិយាយជាក្រោយ ក៏មិនទាន់ហួសពេលដែរ។

២. ត្រូវចេះសួរ
ទំនាក់ទំនងដ៏ល្អមានន័យថា ការសន្ទនារបស់អ្នកមិនត្រូវ បានធ្វើឡើងតែម្ខាងៗនោះដែរ។ ពិតជាត្រូវចូលរួមពីដៃគូរបស់អ្នក ដើម្បីឲ្យប្រាដកថា តើគេកំពុងតែត្រូវការជំនួយពីអ្នកដែល ឬទេ? ព្រោះពេលខ្លះគេមិនហ៊ាននិយាយ ចេញមកដោយខ្លួនឯងនោះឡើយ។

៣. ចេះស្តាប់គ្នា
ការចំណាយពេលវេលា ដើម្បីស្តាប់ដៃគូរបស់អ្នកនិយាយ ពីហេតុផលអ្វីមួយគឺជារឿង ដែលប្រសើរបំផុត។ ទុកអ្វីៗដែលអ្នកកំពុងតែ ធ្វើនៅមួយឡែកសិន នៅពេលដែលគេនិយាយ ជាមួយដើម្បីបញ្ជាក់ថា អ្នកពិតជាយកចិត្តទុកដាក់ ចំពោះគេខ្លាំងណាស់។

៤. ផ្តល់ដំបូលន្មាន ដល់គ្នាទៅវិញទៅមក
ទំនាក់ទំនងដែលប្រសើរ លុះត្រាតែអ្នកចេះស្តាប់ និងសួរសំនួរទៅវិញទៅមក ដោយមិនត្រូវគិតថាគំនិតខ្លួនឯង ត្រូវគ្រប់ពេលនោះទេ។ កត្តាដែលសំខាន់បំផុតនោះគឺការ ទទួលយក និងផ្តល់ដំបូន្មានដល់ គ្នាទៅវិញទៅមក ដើម្បីធ្វើការស្ថាបនាឲ្យចំណង់ ទំនាក់ទំនងរបស់អ្នកកាន់ តែមានភាពរឹងមាំ៕

ស្នេហាដែលមាន សុភមង្គលផ្តើមចេញ ពីចំណុច៤នេះ