ចំណុច៤ ដែលប្រុសៗគួរគិត មុនចូលរោងការ

ខាងក្រោមនេះដែរជា ៤ ចំណុចដែលប្រុសៗ គួរគិតមុនចូលរោងការ៖

១.តើហិរញ្ញវត្ថុរបស់ អ្នកប្រសើរដែរទេ?
នៅក្នុងសង្គមរបស់យើងនេះ មនុស្សចាស់ជាអ្នកសម្រេចថា តើអាយុប៉ុន្មានត្រូវរៀបការបាន តែអ្នកត្រូវមានទំនួល ខុសត្រូវនៅក្នុងផ្ទះ ហើយជាទំនួលខុសត្រូវរបស់អ្នកតែម្នាក់គត់។ ដូច្នេះ តើអ្នកបានរៀបចំថវិកា បានយ៉ាងត្រឹមត្រូវចំពោះ ទំនួលខុសត្រូវបែបនេះ ហើយនៅ ឬក៏អ្នកនៅត្រូវការ ពេលវេលាទៀត។

២.តើអ្នកបាន ត្រៀមចិត្តហើយ ឬនៅ?
តើអ្នកបានត្រៀម ចិត្តដើម្បីរៀបការ ឬនៅ? តើអ្នកគិតថា អ្នកអាចចាប់ផ្តើម គ្រួសារបានហើយ ឬនៅ? ប្រាកដណាស់ ការរៀបការមិនត្រឹមតែជាពេលវេលា ដែលមានក្តីសុខប៉ុណ្ណោះទេ តែវាក៏ជាការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់ផងដែរ។ នេះជារឿងទី១ ដែលត្រូវគិតមុននឹង សម្រេចចិត្តរៀបការ។

មែនហើយ នេះជាសំណួរមួយដែល បុរសគ្រប់រូបត្រូវគិតមុន នឹងចាប់ផ្តើមជំហានដំបូង។ បុរសៗជនជាតិឥណ្ឌា គ្រប់រូបប្រឈមមុខនឹង សម្ពាធនៃការក្លាយជាឪពុកនៅរាត្រីថ្ងៃ ដែលពួកគេរៀបការ។ តើអ្នកអាចស៊ូទ្រាំនឹងរឿង បែបនេះបានទេ? តើអ្នកសុខចិត្តឲ្យភរិយា របស់អ្នកចំណាយពេល វេលាផ្ទាល់ខ្លួនរបស់នាង ដើម្បីរៀបចំដំណាក់កាលនៃជីវិត ដ៏សំខាន់បែបនេះបានទេ? តើអ្នកចង់បានកូនដែរទេ ឬក៏មិនចង់បានកូនទេ? នេះជារឿងដែលសំខាន់ បំផុតដែលអ្នកត្រូវគិតមុននឹង សម្រេចចិត្តរៀបការ។

៣.នៅជាមួយគ្នាតែពីរនាក់ ឬនៅជាមួយឪពុកម្តាយ
នេះមិនទាមទារឲ្យ គិតច្រើនពេកទេ តែគ្រាន់តែទាមទារឲ្យមាន ការពិភាក្សាជាមួយនឹងភរិយា។ ថាតើត្រូវមានគម្រោងយ៉ាងម៉េច ហើយត្រូវរស់នៅយ៉ាងម៉េចក្រោយពេលរៀបការរួច? តើអ្នកនឹងទៅរស់នៅជាមួយ ឪពុកម្តាយរបស់អ្នក ឬនឹងចាប់ផ្តើមជីវិតថ្មីនៅ ឆ្ងាយពីឪពុកម្តាយ? ត្រូវគិតពីចំណុចនេះ ពិភាក្សាគ្នា ហើយត្រូវប្រាកដថា ភរិយារបស់អ្នកត្រៀម ខ្លួនជាស្រេចចំពោះការ សម្រេចរបស់អ្នក។

៤.បំលាស់ប្តូរឈ្មោះ
តើពិតជាត្រូវការផ្លាស់ ប្តូរឈ្មោះរបស់ភរិយា ដោយទទួលយកឈ្មោះ ស្វាមីវិញដែរទេ? សួរខ្លួនឯងនូវសំណួរមួយនេះ។ ជាជម្រើសរបស់នាងតែមួយគត់ថាតើនាងពិតជាចង់ បានឈ្មោះរបស់អ្នក ឬក៏អត់! នេះជាចំណុចមួយទាមទារ ការគិតរបស់អ្នក។ រឿងរ៉ាវទាំងអស់ខាងលើ ដែលត្រូវធ្វើមុនពេល សម្រេចចិត្តរៀបការមានសារៈ សំខាន់ក្នុងការពិភាក្សា និងដំណោះស្រាយ៕

ចំណុច៤ ដែលប្រុសៗគួរគិត មុនចូលរោងការ