អ្នកគាំទ្រនិយាយថា នាង San Dara Park ចាប់ផ្តើមចាស់សមនិងអាយុ

កូរ៉េ៖ តារាចម្រៀងវ័យ៣១ឆ្នាំនាង San Dara Park សមាជិកក្រុមចម្រៀង 2NE1 ដែលធ្លាប់តែត្រូវអ្នក គាំទ្រសរសើរថា ក្មេងជាងវ័យនោះ មិនបានទទួលពាក្យ សរសើរទៀតទេ ដោយពួកគេចាប់ផ្តើមនិយាយថា នាងចាស់សមនិងវ័យ ។

កាលដែលប្រិយមិត្ត លើកឡើងបែបនេះ ក្រោយតារាចម្រៀង San Dara បង្ហាញខ្លួនក្នុងកម្មវិធី VIP movie screening ក្នុងសម្លៀកបំពាក់របៀប មនុស្សវ័យចំណាស់ ដោយប្រិយមិត្តខ្លះបានលើកឡើងថា Dara ពេលនេះចាស់សមវ័យហើយ និងអ្នកខ្លះទៀតនិយាយថាផលិតកម្ម YG Entertainment ពេលនេះបាត់បង់តារា ចម្រៀងបែបយុវវ័យ ម្នាក់ទៀតហើយ ។

ការលើកឡើងរបស់អ្នកគាំទ្រថា San Dara ចាប់ផ្តើមចាស់នេះគឺផ្ទុយស្រឡះ ទៅនិងសារព័ត៌មានមួយចំនួន ដែលតែងតែចុះផ្សាយថា តារារូបនេះមានសម្រស់ក្មេងជាងវ័យ ហើយកាលដែលមើលឃើញចាស់នេះ ដោយសារតែនាងស្លៀក ឈុតមនុស្សចាស់ ៕

អ្នកគាំទ្រនិយាយថា នាង San Dara Park ចាប់ផ្តើមចាស់សមនិងអាយុ

អ្នកគាំទ្រនិយាយថា នាង San Dara Park ចាប់ផ្តើមចាស់សមនិងអាយុ