តូតា ដឹកដៃ យឹម ណារ៉ា ចេញទៅថតស្ពត នៅប្រទេសថៃ

ភ្នំពេញ៖ ថ្មីៗនេះលេចឮព័ត៌មានថា តារាសម្តែង ដែលមានរូបរាងស្រស់ឆើតឆាយ បបូរមាត់សិចស៊ី កញ្ញា តូតា បានដឹកដៃបុរសសង្ហារ លោក យឹម ណារ៉ា ទៅដើរកម្សាន្តស្ងាត់ៗ នៅប្រទេសថៃ ដោយធ្វើឲ្យទស្សនិកជនខ្លះ មានការងឿងឆ្ងល់ និងគិតថាពួកគេទាំងពីរនាក់ ទំនងជាមានទំនាក់ទំនង ស្នេហាក្រៅឆាក ហើយទៅសាងស្នេហ៍ ផ្អែមល្ហែមជាមួយគ្នា នៅក្រៅប្រទេសថែមទៀតផង ។

ប៉ុន្តែទាក់ទងនិងព័ត៌មាននេះ ត្រូវបានម្ចាស់សាម៉ីខ្លួន អះអាងថា នាងពិតជាបានដឹកដៃគ្នា ទៅក្រៅប្រទេសពិតមែន តែការចាកចេញនេះ ពួកនាងទៅធ្វើការ មិនមែនដើរលេងនោះទេ ។

តារាសម្តែង និងជាតារាបង្ហាញម៉ូដ កញ្ញា តូតា ថ្មីៗនេះបានចាកចេញទៅប្រទេសថៃស្ងាត់ៗ ដោយសារតែនាង ត្រូវបានគេទាក់ទងឲ្យ ទៅថតស្ពតធំមួយ នៅប្រទេសថៃ ដោយមានដៃគូ លោក យឹម ណារ៉ា ក៏បានចូលរួមថតស្ពតនោះ ជាមួយនាងផងដែរ ។ ហេតុនេះហើយទើប ធ្វើឲ្យទស្សនិកជន មានការយល់ច្រឡំថា ការចាកចេញរបស់ពួកនាងទាំងពីរ គឺជាការដើរលេងបែប សាងស្នេហ៍ទៅវិញ ប៉ុន្តែធាតុពិតការចាកចេញនេះ គ្រាន់តែរួមដំណើរគ្នា ទៅធ្វើការតែប៉ុណ្ណោះ ។

ជាមួយគ្នានោះ ដែលត្រូវបានម្ចាស់សាម៉ីខ្លួនរូបនេះ បង្ហើបឲ្យដឹងថា ការចេញទៅប្រទេសថៃ របស់ពួកនាង គឺក្នុងគោលបំណងចេញទៅថតស្ពត ឲ្យក្រុមហ៊ុនធំមួយ (សុំលាក់មិននិយាយ) ដែលមានរយៈពេល៣ថ្ងៃ ហើយក្រោយពីថតស្ពតនេះ ចប់ភ្លាមនាងត្រូវប្រញាប់ប្រញាល់ ត្រឡប់មកវិញភ្លាមៗ ព្រោះមានការងារនៅក្នុង ស្រុកច្រើនដែលរង់ចាំនាង ៕