គ.ជ.ប បើកកិច្ចប្រជុំ ពិនិត្យការចុះឈ្មោះ បោះឆ្នោតសាកល្បង និងរៀបចំបញ្ជី បោះឆ្នោតថ្មី២០១៦

ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃពុធ ទី២០ ខែមករា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំពិនិត្យ ទៅលើការចុះឈ្មោះបោះឆ្នោតសាកល្បង និងរៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០១៦ ដែលដឹកនាំដោយ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប ។

យោងតាម ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អ្នកនាំពាក្យគ.ជ.បបានពិនិត្យលើបញ្ហាប្រឈម សំណូមពរ អនុសាសន៍ របស់ភាគីពាក់ព័ន្ធ នឹងដំណើរការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំការបោះឆ្នោតសាកល្បង ។ ពិនិត្យលើរបាយការណ៍ ស្តីពីការរៀបចំបទបញ្ជា និងនីតិវិធីសម្រាប់ ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦។

ក្នុងកិច្ចប្រជុំ ក៏បានពិនិត្យលើខ្លឹមសារហ្វុង (បិទ-បើក) កម្មវិធីពិគ្រោះយោបល់ លើសេចក្តីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះ បោះឆ្នោត៕