នាយឧត្ដមសេនីយ៍ សៅ សុខា ត្រួតពិនិត្យឃ្លាំងស្ដុក ឈើរបស់ឧកញ៉ា ទ្រី ភាព និងឧកញ៉ាគិត ម៉េង

ស្ទឹងត្រែង ៖ នាយឧត្ដមសេនីយ៍សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំគណៈកម្មការជាតិចម្រុះ ដែលមានភារកិច្ចបង្ក្រាបបទល្មើសព្រៃឈើ នៅព្រឹកថ្ងៃពុធនេះ បានចុះត្រួតពិនិត្យនិងឆែកឆេរនៅឃ្លាំង ស្ដុកឈើរបស់ឧកញ៉ាទ្រី ភាព ក្បែរស្ពានសេកុង ក្រុងស្ទឹងត្រែង និងទីតាំងវាយថ្មមួយកន្លែងទៀតនៅស្រុកសៀមប៉ាង ខេត្ដស្ទឹងត្រែង ។

យោងតាមមន្ដ្រីដែលចូលរួមប្រតិបត្ដិការ បានឱ្យដឹងថា ក្រោយពីការចូលត្រួតពិនិត្យរបស់គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ គេសង្កេតឃើញមានឈើនៅក្នុងបរិវេណរបស់ក្រុមហ៊ុន ប៉ុន្ដែឈើទាំងនោះមានអាជ្ញាប័ណ្ណត្រឹមត្រូវ និងថា ពុំមានឈើករណីមិនប្រក្រតីកើតឡើងនោះទេ។

ពុំមានសេចក្ដីរាយការណ៍ច្បាស់ថា ចំនួន ឈើប៉ុន្មាននោះឡើយ ប៉ុន្ដែយោងតាមបុគ្គលិកក្រុមហ៊ុនរបស់ឧកញ៉ាទ្រី ភាព បានឱ្យដឹងថា ក្រុមហ៊ុនរីករាយនិងទទួលគណៈកម្មការ ដែលបានចុះត្រួតពិនិត្យ ហើយបានសហការយ៉ាងពេញលេញ និងបើកចំហរ ។

មន្ដ្រីដែលចូលរួមប្រតិបត្ដិការ បានឱ្យដឹងទៀតថា ក្រោយពីបានត្រួតពិនិត្យចប់ ដោយគ្មានបញ្ហាអ្វីកើតឡើងនៅក្នុងក្រុមហ៊ុន របស់ឧកញ៉ាទ្រី ភាព ក្រុមការងារគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ ដឹកនាំដោយនាយឧត្ដមសេនីយ៍សៅសុខា បន្ដទៅត្រួតពិនិត្យទំនប់វារីអគ្គិសនីសេសាន្ដ ២របស់ឧកញ៉ាគិត ម៉េង ដែលស្ថិតនៅក្នុងខេត្ដស្ទឹងត្រែងដូចគ្នា ។

ឧកញ៉ា ទ្រី ភាព ក៏ធ្លាប់មានឈ្មោះល្បី ខាងជំនួញព្រៃឈើផងដែរ ហើយអង្គការ ក្រៅរដ្ឋាភិបាល តែងតែរិះគន់ ប៉ុន្ដែខាង ក្រុមហ៊ុន តែងតែបដិសេធថា ឈើដែលក្រុមហ៊ុនមាន និងលក់បានមកពីការកែច្នៃនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនផ្ទាល់ ព្រមទាំងដេញថ្លៃបានពីក្រសួងកសិកម្ម ដែលមានសិទ្ធិនាំចេញស្របច្បាប់តាមច្រក កំពង់ផែអន្ដរជាតិខេត្ដព្រះសីហនុ ។

ឥឡូវនេះក្រុមហ៊ុនឧកញ៉ាទ្រី ភាព កំពុងតែផ្លាស់ប្ដូរងាកមកទិញដំណាំកសិផល ដូចជាដំឡូង ពីប្រជាពលរដ្ឋ ខណៈដែលដី សម្បទានសេដ្ឋកិច្ចរបស់ខ្លួនបានបញ្ចប់ការ ដាំកៅស៊ូនិងម្រេច នៅស្រុករវៀង ខេត្ដព្រះវិហារ និងស្រុកវាលវែង ខេត្ដពោធិ៍សាត់ លើផ្ទៃដីទាំងពីរកន្លែងខាងលើ ជាង១ម៉ឺនហិកតា ដោយកាត់ផលប៉ះពាល់រួចរាល់ ។

បើតាមការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន  នៅក្នុងកិច្ចប្រជុំពេញអង្គគណៈ រដ្ឋមន្ដ្រី គឺមានឈ្មោះឧកញ៉ាពីរប៉ុណ្ណោះ ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងឧកញ៉ា សឹង សំអុល ដែលប្រឈមមុខចំពោះករណីជួញ ដូរឈើ ដែលគេសង្ស័យថាមានភាពមិនប្រក្រតីច្រើន ។ ផ្ដើមចេញពីបញ្ហានេះ ទើបសម្ដេចហ៊ុន សែន ចាត់តាំងនាយឧត្ដមសេនីយ៍សៅ សុខា ដឹកនាំមន្ដ្រីពាក់ព័ន្ធមកពីស្ថាប័ននានា បើកយុទ្ធនាការចុះបង្ក្រាបទៅលើទីតាំងក្រុមហ៊ុន ដែលសង្ស័យស្ដុកឈើមិនប្រក្រតី ព្រមទាំងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយចំនួន ៕