ម៉ៅ ហាជី បង្ហាញ​លិខិត​សុំ​មើល​កុងត្រាដែល​ផ្ញើ​ទៅ​ហង្សមាស តែ​អត់​ទាន់​មាន​ការ​ឆ្លើយ​តប

ម៉ៅ ហាជី បង្ហាញ​លិខិត​សុំ​មើល​កុងត្រាដែល​ផ្ញើ​ទៅ​ហង្សមាស តែ​អត់​ទាន់​មាន​ការ​ឆ្លើយ​តប

តារា​ចម្រៀង​ថ្មី ម៉ៅ ហាជី បាន​បង្ហាញ​លិខិត​ស្នើ​សុំ​មើល​កុងត្រា​របស់​ខ្លួន​ជាមួយ​ហង្សមាស​ដល់ Sabay ហើយ​លោក​បាន​បញ្ជាក់​ជំហរ​ថា​ លោក​​ពិតជា​ចង់​បាន​ដំណោះស្រាយ​ជាមួយ​ភាគី​ម្ខាង​ទៀត ទើប​សម្រេច​ដាក់​លិខិត​ស្នើ​ម្ដង​ជា​ពីរ​ដង។

 

ម៉ៅ ហាជី បង្ហាញ​លិខិត​សុំ​មើល​កុងត្រាដែល​ផ្ញើ​ទៅ​ហង្សមាស តែ​អត់​ទាន់​មាន​ការ​ឆ្លើយ​តប

 

“បន្ទាប់ពី​មាន​សារព័ត៌មាន​ជាច្រើន​ ចុះផ្សាយ​ពី​រឿង​ដែល​ខ្ញុំ​និយាយ​កាលពី​ថ្ងៃ​សៅរ៍​នៅ​ក្នុង​កម្មវិធី “​រាត្រី​កម្សាន្ត​”  រួច​មក ខ្ញុំ​នៅ​តែ​ឃើញ​មាន​គេ​និយាយ​ថា​ឲ្យ​ខ្ញុំ​ ថា​មិន​ព្រម​ចូល​ខ្លួន​ទៅ​ដោះស្រាយ​បញ្ហា​ជាមួយ​ខាង​ហង្សមាស។ តែ​ខ្ញុំ​ធ្លាប់​បាន​សរសេរ​លិខិត​ផ្ញើ​ទៅ​​ភាគី​ម្ខាង​ទៀត​ពីរ​ដង​រួច​មក​ហើយ ​តែ​គ្មាន​ឃើញ​ការ​ឆ្លើយតប។”

 

បុរស​សម្បុរ​ស្រអែម​ខាង​លើ​បាន​បន្ត​ទៀត​ថា​ លោក​បាន​បញ្ចូន​​​លិខិត​ស្នាម​​ទៅ ហើយ​ខាង​ហង្សមាស​ក៏​បាន​ទទួល ដោយ​មាន​​​អ្នក​ស៊ីញេ​​ទទួល​ត្រឹម​ត្រូវ​ទៀត ដែល​លិខិត​របស់​លោក​នោះ ក៏​មាន​មេធាវី​ត្រឹមត្រូវ​ដែរ ដើម្បី​សុំ​ពិនិត្យ​មើល​ក្រដាស​កុងត្រា​ តែ​លោក​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយតប​នៅ​ឡើយ​​ទេ ។ តាម​កាល​ប​រិច្ឆេទ​មាន​នៅ​ក្នុង​លិខិត​ដែល​អ្នក​ខេត្ត​បាត់ដំបង​នេះ​បង្ហាញ​ មាន​ចំនួន​ពីរ​លើក​ដែល​លិខិត​របស់​លោក​ត្រូវ​បាន​បញ្ជូន និង​ទទួល គឺ​នៅ​ថ្ងៃ ១៧ ខែ​ធ្នូ ឆ្នាំ ២០១៥ មួយ​លើក និង​ថ្ងៃ​ទី ២៨ ខែ ឆ្នាំ​ដដែល​មួយ​លើក​ទៀត។

 

ម៉ៅ ហាជី បង្ហាញ​លិខិត​សុំ​មើល​កុងត្រាដែល​ផ្ញើ​ទៅ​ហង្សមាស តែ​អត់​ទាន់​មាន​ការ​ឆ្លើយ​តប

 

លិខិត​លើក​ទី ១

 

ម៉ៅ ហាជី បង្ហាញ​លិខិត​សុំ​មើល​កុងត្រាដែល​ផ្ញើ​ទៅ​ហង្សមាស តែ​អត់​ទាន់​មាន​ការ​ឆ្លើយ​តប

 

ម៉ៅ ហាជី បង្ហាញ​លិខិត​សុំ​មើល​កុងត្រាដែល​ផ្ញើ​ទៅ​ហង្សមាស តែ​អត់​ទាន់​មាន​ការ​ឆ្លើយ​តប

 

លិខិត​លើក​ទី ២

 

ម៉ៅ ហាជី បាន​បន្ត​ទៀត​ថា​ “ខ្ញុំ​ចង់​សំណូមពរ​អោយ​ហង្សមាស​គាត់​ព្រម​ឲ្យ​កុងត្រា​ហ្នឹង​មក​ឲ្យ​ខ្ញុំ​បាន​មើល និង​សិក្សា​ផង​ ព្រោះ​សុំ​គាត់ ២ ដង​ហើយ​ តែ​គាត់​មិន​ព្រម​ឆ្លើយតប។ អាច​ដោះស្រាយ​បាន​ ឬ​មិន​បាន​លុះត្រាតែ​បាន​កុងត្រា​មក​មើល​សិន។ សម្រាប់​ទស្សនិកជន ​ពួក​គាត់​មិន​បាន​គិត​ដូចនោះ​ទេ​ គាត់​ថា​ខ្ញុំ​មាន​បញ្ហា​ហើយ​មិន​ចូល​ដោះស្រាយ។”

 

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​មន្ត្រី​ថ្នាក់​ខ្ពស់​មួយ​រូប​របស់​ហង្សមាស លោក  អ៊ិន ទីតូ សុំ​មិន​អធិប្បាយ ដោយ​បាន​ប្រាប់​យ៉ាង​ខ្លី​ថា ​លោក​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ ហើយ​បាន​​បង្វែរ​ឲ្យ​ទៅ​សួរ​លោក មាស រិទ្ធី អគ្គនាយករង​របស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​វិញ។ យ៉ាង​ណា​ក៏​ដោយ ជួប​ជាមួយ Sabay នា​ព្រឹក​នេះ លោក  មាស រិទ្ធី ប្រាប់​ថា លោក​ក៏​មិន​បាន​ដឹង​រឿង​នេះ​ដែរ។ លោក រិទ្ធី បញ្ជាក់​ទៀត​ថា លោក​ទទួល​បន្ទុកខាង​ទូរទស្សន៍ ហើយ​កន្លង​មក​ អត់​ឃើញ ហាជី ផ្ញើ​លិខិត​នោះ​មក​ខាង​ទូរទស្សន៍​ទេ៕

 

អត្ថបទ៖ទ្រី រ៉ាវី

រូបភាពលិខិតស្នាម៖ ផ្ដល់ឲ្យដោយ ម៉ៅ ហាជី