ការ​ប្រកួត​ជម្រុះ Cambodian DJ Championship 2016 ជិត​មក​ដល់​ហើយ!


ការ​ប្រកួត​ជម្រុះ Cambodian DJ Championship 2016 ជិត​មក​ដល់​ហើយ!

ការ​ប្រកួត​វគ្គ​ដំបូង​កម្មវិធី Cambodian DJ Championship 2016 ត្រូវ​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃ​ទី ២២ ខែ​មករា​នេះ​ហើយ ដោយ​មាន DJ ជា​ច្រើន​ចូលរួម​បង្ហាញ​សមត្ថភាព​របស់​ពួក​គេ​ក្នុង​នាម​ជា​បេក្ខជន។

 ការ​ប្រកួត​ជម្រុះ Cambodian DJ Championship 2016 ជិត​មក​ដល់​ហើយ!រូប​តំណាង

លោក Raindy ប្រធាន​ផ្នែក​ទីផ្សារ​បាន​លើក​ឡើង​ថា ការ​ប្រកួត​ក្នុង​ប្រទេស​មិន​ធ្លាប់​មាន​នេះ ចាប់​ដំណើរ​ការ​ពី​ម៉ោង ៧​យប់ ដល់​ម៉ោង ៩​យប់​នៅ​ក្នុង ZEUS Club នៃ​មជ្ឈមណ្ឌល​កម្សាន្ត Rock ។ ក្រៅ​ពី​នេះ ក៏​មាន​ការ​ប្រកួត​ជា​បន្តបន្ទាប់​រៀងរាល់​រហូត​អាច​រក​ឃើញ​បេក្ខភាព ដែល​មាន​សមត្ថភាព​បំផុត ដើម្បី​ក្លាយ​ជា​ជើង​ឯក​ប្រចាំ​ប្រទេស​កម្ពុជា។

 

ទោះ​បី​ជា​យ៉ាង​ណា ថ្មីៗ​នេះ​ប្រធាន​ផ្នែក​ទីផ្សារ​ខាង​លើ​បាន​ឱ្យ​ដឹង​ថា គណៈកម្មការ​ទាំង​អស់​បាន​ពិភាក្សា​គ្នា ដោយ​កែប្រែ​លក្ខខណ្ឌ​ចូលរួម​មួយ​ចំនួន ដើម្បី​ជំរុញ​ឱ្យ​មាន​ការ​ចូលរួម​កាន់​តែ​ច្រើន​ពី​សំណាក​អ្នក​កំពុង​ប្រកប​ក្នុង​អាជីព​នេះ។

 

ជាមួយ​គ្នា​នោះ គណៈកម្មការ​មក​ពី​បរទេស​លោក Mohammed បាន​ជំរុញ​ឱ្យ DJ ទាំង​អស់​ក្លាហាន​ក្នុង​ការ​ចូលរួម ដើម្បី​លើក​ស្ទួយ​វិស័យ​នេះ​នៅ​កម្ពុជា។ ហើយ​លោក​ក៏​បាន​ធានា​ផង​ដែរ​ថា គណៈកម្មការ នឹង​វិនិច្ឆ័យ​ប្រកប​ដោយ​តម្លាភាព​បំផុត៕

 

ការ​ប្រកួត​ជម្រុះ Cambodian DJ Championship 2016 ជិត​មក​ដល់​ហើយ!

 

អត្ថបទ៖ ផ្សាយ​ពាណិជ្ជកម្ម