បើករថយន្ត​រេ​ចង្កូត បុក​ម៉ូតូ​មួយគ្រឿង និង​ម៉ូតូ​មួយគ្រឿង​ទៀត គេច​ធ្លាក់​ប្រឡាយ រងរបួស​ធ្ងន់​ស្រាល ចំនួន​៤​នាក់​

តាកែវ: មនុស្ស​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល ដឹក​យកមក​សង្គ្រោះ នៅ​មន្ទីរពេទ្យ បង្អែក​ខេត្ត ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កឡើង ដោយ​រថយន្ត​មួយគ្រឿង ម៉ាក​ហាយ​ប្រ៊ី​ដ បើក​បុក​ម៉ូតូ យ៉ាង​ពេញទំហឹង ក្នុងទិសដៅ​បញ្ច្រាស់​គ្នា ។
​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​រ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃទី ២០ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​២០​និង​៣០​នាទី នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ចន្លោះ​បង្គោល គីឡូម៉ែត្រ​លេខ ៦៤-៦៥ ស្ថិតនៅ​ក្នុងភូមិ​កំ​ប៉ោ  ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ ។

​លោក មឿង សារុន អធិការនគរបាល ស្រុក​សំរោង បានអោយដឹងថា រថយន្ត​ម៉ាក​ហាយ​ប្រ៊ី​ដ ពណ៌​ស ពាក់​ស្លាក​លេខ 2F 9075 បើកបរ​ដោយ ឈ្មោះ​លី គឹម​លៀង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រៃនប់ ឃុំ​ព្រៃនប់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មិនមាន​រងរបួស​ទេ​។ ចំណែក​ម៉ូតូ​ម៉ាក ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ  1FJ 1373 បើកបរ​ដោយ​ឈ្មោះ ថា​យ ថុល ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រងរបួស​ធ្ងន់ និង​មាន​អ្នករួម ដំណើរ ចំនួន​២​នាក់ រួមមាន ឈ្មោះ សោ សឿន ភេទ​ស្រី អាយុ​២៨​ឆ្នាំ រងរបួស​ធ្ងន់ និង​ឈ្មោះ ម៉ាច ណៃ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ រងរបួស​ធ្ងន់​។ ជនរងគ្រោះ​ទាំង​៣​នាក់ រស់នៅ​ក្នុងភូមិ​ព្រលែង ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ដោយឡែក ម៉ូតូ​មួយ គ្រឿង​ទៀត ដែល​ជិះ​គេច​ធ្លាក់​ប្រឡាយ ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្តាល 1 O 8133 បើកបរ ដោយ​ឈ្មោះ អឹម អ៊ុយ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ព្រលែង ឃុំ​ទួល​អំពិល ស្រុក​បសេដ្ឋ ខេត្តកំពង់ស្ពឺ រងរបួស​ស្រាល ។

​អ្នកឃើញ​ហេតុការណ៍ បាន​ប្រាប់​ប៉ូលិស​ថា មុនពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​២​គ្រឿង បើកបរ​មកពី​ទិស​ខាងជើង ឆ្ពោះទៅ​ទិស​ខាងត្បូង លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​មួយគ្រឿង​ទៀត បើកបរ​ក្នុង​ល្បឿន​លឿន ក្នុងទិសដៅ​បញ្ច្រាស់​គ្នា រេ​ចង្កូត​មក​បុក​ម៉ូតូ មួយគ្រឿង ជិះ​គ្នា ៣​នាក់ យ៉ាង​ពេញទំហឹង​។ ចំណែក​ម៉ូតូ​មួយគ្រឿង​ទៀត គេច​ធ្លាក់​ប្រឡាយ បណ្តាលអោយមាន​មនុស្ស រងរបួស​ធ្ងន់​ស្រាល ទាំង​៤​នាក់​តែម្តង​៕​