លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ ដឹកនាំ​ប្រតិភូ​គណ​:​កម្ម​ការ​ទី​៧​រដ្ឋសភា​បំពេញបេសកកម្ម​នៅ​ខេត្ត​ត្បូងឃ្មុំ​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា គណ​:​កម្ម​ការ​ទី​៧​នៃ​រដ្ឋសភា បាន​ចុះ​បំពេញបេសកកម្ម​សភា ស្របតាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ទៅតាម​បណ្តា​ខេត្ត និង​មន្ទីរជំនាញ​ទាំង​បួន ដែល​ស្ថិតក្រោម​សមត្ថកិច្ច​ត្រួតពិនិត្យ​របស់​គណ​:​កម្ម​ការ​ទី​៧​។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង និង​ជា​ប្រធាន​គណៈកម្មការ​ទី​៧​នៅថ្ងៃនេះ បាន​បញ្ជាក់ថា ព្រឹក​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៦ គណ​:​កម្ម​ការ​ទី​៧​រដ្ឋសភា​បាន​ចុះមក​ពិភាក្សា សិក្សា​ស្រាវជ្រាវ ស្តាប់​ការលំបាក និង​ប្រមូល​ព័ត៌មាន​ពី​គណ​:​អភិបាលខេត្ត​ត្បូងឃ្មុំ ដែលជា​រដ្ឋបាលខេត្ត​ថ្មី​ទើប​បង្កើត ដើម្បី​ចូលរួមចំណែក​ក្នុងការ​កែទម្រង់រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ពង្រឹង​ប្រសិទ្ធភាព​ការងារ​របស់​មន្ទីរជំនាញ​ទាំង​បួន អប់រំ​យុវជន កីឡា កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍ ឲ្យ​មានការ​រីកចម្រើន​ល្អប្រសើរ និង​បំពេញ​តួនាទី​ក្នុង​ការផ្តល់​សេវាសាធារណ​: ជូន​ប្រជាពលរដ្ឋ​គ្រប់រូប​ក្នុង​ខេត្ត​ត្បូងឃ្មុំ ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។​

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ព្រៃវែង លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា​ក្រោយ​បញ្ចប់​ជំនួប​ជាមួយ​គណ​:​អភិបាលខេត្ត ត្បូងឃ្មុំ លោក​នឹង​ទៅដល់​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​ដោយផ្ទាល់ ដើម្បី​ស្តាប់ និង​ពិនិត្យ​លើ​ស្ថានភាព​ជាក់ស្តែង​។​

ជុំវិញ​បញ្ហា​ខាងលើនេះ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​បញ្ជាក់ថា ការចូលរួម​ធ្វើកំណែទម្រង់​ការគ្រប់គ្រង​រដ្ឋបាល​សាធារណ​:​ថ្នាក់ក្រោម​ជាតិ តាមបែប​ប្រជាធិបតេយ្យ តម្លាភាព និង​គណនេយ្យភាព ដើម្បី​ឲ្យ​ខេត្ត​អនុវត្តន៍​ជោគជ័យ​នូវ​គោលនយោបាយ​ជាតិ និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ​ពិតប្រាកដ ព្រមទាំង​មានការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។​

​លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា គណៈកម្មការ​ទី​៧​នៃ​រដ្ឋសភា ដែល​ទទួលបន្ទុក​លើ​វិស័យ​អប់រំ យុវជន កីឡា វិស័យ​ធម្មការ កិច្ចការ​សាសនា វិស័យ​វប្បធម៌ និង​វិស័យ​ទេសចរណ៍ គឺ​គណៈកម្មការ​មួយ​នេះ ត្រូវធ្វើ​ការសិក្សា​ស្វែងយល់​ពី​បរិបទ​ពិត តថភាព​ជាក់ស្តែង​រប​ស់​វិស័យ​ទាំង​៤ ដើម្បី​កំណត់​នូវ​ការធ្វើកំណែទម្រង់​ល្អៗ ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

12509536_1053208874742577_3730655257834457483_n 12510466_1053208934742571_7039815859095667828_n 1909961_1053209044742560_2087435539407613143_n
​    ​