បើកសន្និសីទ សារព័ត៌មាន ការរត់ប្រណាំង ចម្ងាយឆ្ងាយ នៅតំបន់អង្គរ២០១៦ នៅខេត្តសៀមរាប

ភ្នំពេញ៖ នាថ្ងៃទី ២០ ខែមករា ឆ្នាំ២០១៦ នេះ នៅគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានបើកសន្និសីទ សារព័ត៌មានស្តីពី ព្រឹត្តិការណ៍រត់ប្រណាំង ចម្ងាយ១២៨ គីឡូម៉ែត្រនៅតំបន់អង្គរ “ Ultra Trail Angkor 2016” លើក ដំបូងនៅខេត្តសៀមរាប នៃប្រទេសកម្ពុជា ចាប់ផ្តើមពីថ្ងៃទី២៣ និង២៤ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ ដែលមានអត្តពលិក ជាតិ និងអន្ដរជាតិប្រមានជាង ៤០០នាក់ មកពី ២៩ប្រទេសលើពិភពលោក។

ក្នុងឳកាសពិធីសន្និសីទ សារព័ត៌មានខាងលើនេះ ដោយមានការអញ្ជើញចូលរួមពី លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការនៃ ក្រសួងទេសចរណ៍ និងជាងអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

លោក វ៉ាត់ ចំរើន អនុរដ្ឋលេខាធិការ នៃក្រសួងទេសចរណ៍ និងជាងអគ្គលេខាធិការនៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នេះជាព្រឹត្តិការណ៍ថ្មីមួយ ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា បានសហការជាមួយអ្នកជំនាញ រៀបចំកម្មវិធីកីឡាទេសចរណ៍ នេះឡើង ដើម្បីផ្ដល់ឱកាសឲ្យ កីឡាករ-កីឡាការិនីអាជីពមករត់ កម្សាន្ដ តាមភូមិ ឃុំ ស្រុក នៃទឹកដីអច្ឆរិយៈរបស់ ប្រទេសកម្ពុជា ដើម្បីបង្កើនភាពទាក់ទាញ ភ្ញៀវទេសចរណ៍ផងដែរ ៕