ក្រសួងរ៉ែ រៀបចំបង្កើត សេចក្តីព្រាង ច្បាប់ប្រេងកាត

ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦នេះ បានប្រកាសថា នាពេលបច្ចុប្បន្ននេះ ក្រសួងបាននឹងកំពុងរៀបចំសេចក្តីព្រាងច្បាប់ ប្រេងកាត អនុក្រឹត្យ ប្រេងកាត។

បើតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក របស់អ្នកនាំពាក្យក្រសួងរ៉ែ លោក ឌិត ឌីណា នៅព្រឹកថ្ងៃទី២០ ខែមករា ក្រសួងបាននិងកំពុងរៀបចំ សន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅការងារឆ្នាំ២០១៦ នាសណ្ឋាគារសុខាភ្នំពេញ ត្រើយម្ខាង។

ក្នុងនោះ ក្រសួងក៏បានរៀបចំ សេចក្តីព្រាងច្បាប់ ប្រេងកាត អនុក្រឹត្យ ប្រេងកាត និងគំរូកិច្ចព្រមព្រៀង ប្រេងកាតថ្មី សំដៅបង្កើត នូវក្របខណ្ឌបញ្ញត្តិ កម្មលើវិស័យនេះ ទាំងផ្នែកUpstream និងផ្នែក Downstream ហើយនឹងបានអនុម័ត ដាក់ឲ្យអនុវត្តជាបណ្តើរៗ នូវបទបញ្ញត្តិគ្រប់គ្រង បច្ចេកទេសសុវត្ថិភាព ស្ថានីយប្រេង និងឧស្ម័ន ដែលពុំធ្លាប់ មានពីមុនមក។

ការពង្រឹងប្រសិទ្ធភាព និងភាពអនុលោម តាមកិច្ចព្រមព្រៀង ក៏ត្រូវបានអនុវត្ត ដូចគ្នាចំពោះ វិស័យប្រេងកាត។ មានកិច្ចព្រមព្រៀង ប្រេងកាតចំនួន២ (Block B និង Block F) ត្រូវបានលុប ក្នុងឆ្នាំ២០១៥៕

ក្រសួងរ៉ែ រៀបចំបង្កើត សេចក្តីព្រាង ច្បាប់ប្រេងកាត

ក្រសួងរ៉ែ រៀបចំបង្កើត សេចក្តីព្រាង ច្បាប់ប្រេងកាត