​វត្ត​នៅ​ថៃ​ល្បី​ចិញ្ចឹម​ខ្លា​ជាង​​១៤០ក្បាល ​នឹង​ត្រូវ​ដោះលែង​​​​​មួយ​ចំនួន

​វត្ត​នៅ​ថៃ​ល្បី​ចិញ្ចឹម​ខ្លា​ជាង​​១៤០ក្បាល ​នឹង​ត្រូវ​ដោះលែង​​​​​មួយ​ចំនួន

មន្ត្រី​សត្វ​ព្រៃ​ថៃ​​នឹង​ដោះ​លែង​ខ្លា​​ចំនួន​ ៥០ក្បាល​ពី​វត្ត​មួយ​នៅ​ខេត្ត Kanchanaburi នៅ​ថ្ងៃ​ពុធ​នេះ ​ដែល​ធ្លាប់​ត្រូវ​គេ​​ចោទ​ថា ​ចិញ្ចឹម​សម្រាប់​ធ្វើ​អាជីវកម្ម នេះ​បើ​តាម​សកម្មជន​សិទ្ធិ​សត្វ​ថៃ។

 

​វត្ត​នៅ​ថៃ​ល្បី​ចិញ្ចឹម​ខ្លា​ជាង​​១៤០ក្បាល  ​នឹង​ត្រូវ​ដោះលែង​​​​​មួយ​ចំនួន

 

​​រយៈ​​ពេល ៩ខែ​ ​ក្រោយ​ពី​បោះ​បង់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ស្វែង​រក​​ការ​ដោះ​លែង​ខ្លា​​​ឲ្យ​បាន​ ១០០ក្បាល​ពី​វត្ត​ខាង​លើ មន្ត្រី​សត្វ​ព្រៃ​​ត្រូវ​គេ​រាយការណ៍​ថា​​បាន​ជួប​​ជាមួយ​ចៅអធិការ​វត្ត​លោក​តា Phra Wisutthisannen នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ពិភាក្សា​ពី​សត្វ​ខ្លា​ទាំង​នេះ។

 

​​មូលនិធិ​មិត្ត​សម្លាញ់​សត្វ​ព្រៃ​ថៃ បាន​ប្រកាស​​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ថា ​ខ្លួន​នឹង​ស្វែង​រក​កិច្ច​ពិភាក្សា​ ​ដើម្បី​​ឲ្យ​ដោះ​លែង​ខ្លា​បាន​យ៉ាង​តិច ៧៥ក្បាល ​ ទៅកាន់​មជ្ឈមណ្ឌល​ជួយ​សង្គ្រោះ​​រដ្ឋាភិបាល​ថៃ។

 

​កាល​ពី​ខែ​កុម្ភៈ​​ឆ្នាំ ២០១៥​កន្លង​ទៅ ​មន្ត្រី​សត្វ​ព្រៃ ​ប៉ូលិស ទាហាន និង​ក្រុម​គ្រូពេទ្យ​សត្វ​​ បាន​​ចូល​​​ធ្វើ​អធិការកិច្ច​ ​ក្រោយ​​​ពី​អតីត​ពេទ្យសត្វ​​ចោទ​ថា​​វត្ត​នេះ​បាន​លក់​ខ្លា​​យ៉ាង​តិច ៣ក្បាល​ តែ​អ្នក​ទាំង​នោះ​រក​ពុំ​ឃើញ​ភស្តុតាង​។

 

​ចំណែក​នាយកដ្ឋាន​​ការពារ​ឧទ្យាន​ជាតិ ​សត្វព្រៃ និង​​ព្រៃឈើ ​និយាយ​ថា​ខ្លួន​​នឹង​ស្វះស្វែង​​ជួយ​សង្គ្រោះ​សត្វ​ខ្លា​​​ក្នុង​វត្ត​នេះ​ទាំង​អស់ ​និង​បញ្ជូន​ពួកវា​ទៅកាន់​​មជ្ឈមណ្ឌល​សង្គ្រោះ​របស់​​រដ្ឋាភិបាល​នៅ​ខេត្ត Ratchanburi ផងដែរ​។

 

វត្ត​នេះ​មាន​ឈ្មោះ​ Pha Luang Ta Bua Yanasampanno ស្ថិត​នៅ​ស្រុក Saiyok ខេត្ត Kanchanaburi ។ ​​ចៅ​អធិការ​វត្ត​ព្រះនាម ​​ Phra Visuthisaradhera ​ជា​អ្នក​មើល​ថែ​ខ្លា​ទាំង​នោះ ​និង​ធ្លាប់​ត្រូវ​បាន​ខ្លា​ហក់​សង្គ្រប់​របួស បញ្ជូន​ទៅ​មន្ទីរពេទ្យ​ កាល​ពី​ខែ​ឧសភា ឆ្នាំ​មុន​​ម្ដង​ហើយ។

 

​ការ​ចិញ្ចឹម​ខ្លា​​​តាំង​ពី​ចំនួន ២ឬ៣ក្បាល ដល់​កើត​កូន​កើត​ចៅ​ជាង ១៤០ក្បាល​នេះ​ គឺ​ជា​ក្ដី​អាណិត​អាសូរ និង​ការ​ស្រលាញ់​របស់​ព្រះ​សង្ឃ​សុទ្ធសាធ ហើយ​ពេល​នេះ​វា​ក្លាយ​ជា​កន្លែង​សួន​សត្វ​ខ្លា​ដ៏​ពេញ​និយម​បំផុត​មួយ​នៅ​ថៃ៕

 

​វត្ត​នៅ​ថៃ​ល្បី​ចិញ្ចឹម​ខ្លា​ជាង​​១៤០ក្បាល  ​នឹង​ត្រូវ​ដោះលែង​​​​​មួយ​ចំនួន

 

​វត្ត​នៅ​ថៃ​ល្បី​ចិញ្ចឹម​ខ្លា​ជាង​​១៤០ក្បាល  ​នឹង​ត្រូវ​ដោះលែង​​​​​មួយ​ចំនួន

 

​វត្ត​នៅ​ថៃ​ល្បី​ចិញ្ចឹម​ខ្លា​ជាង​​១៤០ក្បាល  ​នឹង​ត្រូវ​ដោះលែង​​​​​មួយ​ចំនួន

 

​វត្ត​នៅ​ថៃ​ល្បី​ចិញ្ចឹម​ខ្លា​ជាង​​១៤០ក្បាល  ​នឹង​ត្រូវ​ដោះលែង​​​​​មួយ​ចំនួន

 

 

ចុចអាន៖ ​យោធា​ថៃ​ ​បញ្ជា​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​ទំនើប​បំផុត​ និង​រថក្រោះ​រាប់​រយ​គ្រឿង​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Khaosod English​​​

  • ​វត្ត​នៅ​ថៃ​ល្បី​ចិញ្ចឹម​ខ្លា​ជាង​​១៤០ក្បាល ​នឹង​ត្រូវ​ដោះលែង​​​​​មួយ​ចំនួន已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/01/20  Category:ជីវិតនិងសង្គម