​ហេតុផល ៥​យ៉ាង​ដែល​អ្នក​គួរ​ជួយ​ខ្លួន​ឯង​នៅ​យប់​នេះ​

​ហេតុផល ៥​យ៉ាង​ដែល​អ្នក​គួរ​ជួយ​ខ្លួន​ឯង​នៅ​យប់​នេះ​

​តាមន័យ​វិទ្យាសាស្ត្រ​បានឱ្យដឹងថា ការ​ដែល​មាន​ភាព​ជំនាញ​នៃ​ការជួយ​ខ្លួនឯង ឬ​សម្រេច​កាម​ដោយ​ខ្លួនឯង​អាច​មាន​ប្រយោជន៍​ច្រើនណាស់​។ ព្រោះ​វា​គឺជា​រឿង​មួយ​ដែល​ល្អ​ចំពោះ​សុខភាព មាន​សុវត្ថិភាព និង​គ្មាន​គ្រោះថ្នាក់​អ្វី​ទាំងអស់​។ រឿង​នេះ​មិន​ខុសគ្នា​នឹង​ការ​ដុស​សម្អាត​ធ្មេញ​ទៀងទាត់​នោះទេ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​ហេតុផល ៥​យ៉ាង​ដែល​អ្នក​គួរតែ​កុំ​ទុក​ដៃ​អ្នក​នៅ​ទំនេរ​អី​។

​បង្ការ​ជំងឺមហារីក​
តាម​ការសិក្សា​នៅ​ប្រទេស​អូស្ត្រាលី​បាន​រកឃើញថា បុរស​ដែល​បាញ់​ទឹកកាម​ចេញ​ច្រើនជាង ៥​ដង​ក្នុង​មួយ​សប្តាហ៍​ទំនងជា​មិន​ងាយ​កើត​ជំងឺ​មហារីក​ក្រពេញប្រូ​ស្តាត​ទេ​។ សូមបញ្ជាក់​ថា ជំងឺ​នេះ​ដែ​ឬ​បង្ក​ឡើង​ដោយសារ​ការកើនឡើង​ជាតិពុល​ក្នុង​ផ្លូវ​ទឹកម៉ូត្រ ហើយ​នៅពេល​ដែល​អ្នក​បញ្ចេញ​ទឹកកាម​ចេញ វា​ក៏​ដូច​ជួយ​បញ្ចេញ​កាកសំណល់​អាក្រក់​ទាំងនោះ​ចេញ​ដែរ​។

មិន​អាច​ឆាប់​ងាប់​លិង្គ​
នៅពេល​អាយុ​កាន់តែច្រើន កម្លាំង​របស់​សាច់ដុំ​នឹង​បាត់បង់​បន្តិច​ម្តងៗ​តាម​ធម្មជាតិ​។ ប៉ុន្តែ​ការ​រួមភេទ​ជា​ទៀងទាត់ ឬ​ជួយ​ខ្លួនឯង​ទៀងទាត់​អាច​ធ្វើឱ្យ​សាច់ដុំ​អាង​ត្រគៀក​កាន់តែ​រឹងមាំ ហើយ​ក៏​ជួយ​បង្ការ​បញ្ហា​ងាប់​លិង្គ​បាន​ទៀត​។ ដូច្នេះ​យក​ល្អ​អ្នក​គួរតែ​ជួយ​ខ្លួនឯង​ពី ៣ ទៅ​៥​ដង​ក្នុង​មួយ​សប្តាហ៍​។

ជួយ​ឱ្យ​ការ​រួមភេទ​កាន់តែ​យូរ​
ការជួយ​ខ្លួនឯង​ឱ្យ​ហើយ​មួយ​ម៉ោង​មុន​ពេល​ណាត់​ជួប​ជាមួយ​គូរ​ស្នេហ៍​នឹង​ធ្វើឱ្យ​អ្នក​អាច​គ្រប់គ្រង​អារម្មណ៍ និង​ស្ថានការណ៍​បាន​កាន់តែ​ល្អ​។ ដូច្នេះ​ចូរ​ធ្វើយ៉ាងណា​ហ្វឹកហាត់​ខ្លួនឯង​ថា​តើ​អាច​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​ទើប​ចេញ​ទឹកកាម​។

បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​
ការចេញ​ទឹកកាម​នឹង​ជួយ​បង្កើន​កម្រិត​អ័រម៉ូន Cortisol ដែល​វា​មាន​តួនាទី​ជួយ​សម្រួល និង​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​បាន​ក្នុង​កម្រិត​មួយ​តិច​។ ការជួយ​ខ្លួនឯង​អាច​បង្កើត​ជា​បរិយាកាស​ដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​បាន​។

ធ្វើឱ្យ​អារម្មណ៍ល្អ​
ការជួយ​ខ្លួនឯង​នឹង​បញ្ចេញ​នូវ​សារធាតុ​គីមី​ម្យាង​ដែល​ធ្វើឱ្យ​មាន​អារម្មណ៍ល្អ​នោះ​គឺ Dopamine និង Oxytocin ដែល​វា​នឹង​បង្កើន​អារម្មណ៍​សប្តាហ៍​ចិត្ត និង​អាច​ផ្តល់​ជា​រង្វាន់​ដល់​ការពេញចិត្ត​របស់​ខួរក្បាល​ទៀតផង​។ ការឈាន​ដល់​ចំណុចកំពូល​ក្នុងពេល​បាញ់​ទឹកកាម​នោះ​គឺជា​រឿង​ដ៏​ល្អ​បំផុត​ដែល​ធ្វើឱ្យ​មនុស្ស​ប្រុស​សប្បាយចិត្ត​ដូច​ញៀន​ថ្នាំញៀន​អញ្ជឹង​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។