IS កាត់​ប្រាក់ខែ​ទាហាន​របស់ខ្លួន​៥០​ភាគរយ​ដោយ​មិន​បញ្ជាក់​មូលហេតុ​

​តាម​ឯកសារ​សម្ងាត់​ដែល​បាន​បែកធ្លាយ​ចេញពី​បណ្តាញ​ក្រុម​ភេរវជន​ដែលមាន​មូលដ្ឋាន​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ទាហាន​ដែលជា​សកម្មប្រយុទ្ធ​នៃ​ភេរវជន​រដ្ឋ​ឥស្លាម ត្រូវបាន​កាត់​ប្រាក់ខែ​៥០​ភាគរយ​ដោយ​មិន​បញ្ជាក់ ពី​មូ​លេ​ហ​តុ​។ នេះ​បើ​យោងតាម​សារព័ត៌មាន CNN Money​។

​បើ​យោងតាម Congressional Research Service ទាហាន​នៃ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ម្នាក់ អាច​ទទួល បាន​ប្រាក់ខែ​ពី​ចន្លោះ​៤០០ ទៅ​១២០០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ បូក​ជាមួយនឹង ប្រាក់​បន្ថែម​សម្រាប់​ប្រពន្ធ​ម្នាក់​៥០​ដុល្លារ និង​ប្រាក់​សម្រាប់​កូន​ម្នាក់​២៥​ដុល្លារ​អាមេរិក​ផងដែរ​។

​តែ​តាម​កំណត់ហេតុ​របស់​ក្រុម​ភេរ​ជន​រដ្ឋ​ឥស្លាម​ដែល​បាន​បែកធ្លាយ បានសរសេរថា « ដោយសារតែ មាន​បញ្ហា​ប្រឈម​ច្រើន ក្រុម​រដ្ឋ​ឥស្លាម បានសម្រេច​កាត់បន្ថយ​ប្រាក់ខែ​ដែល​បានផ្តល់​ទៅ​ក្រុម​សកម្មប្រយុទ្ធ​ទាំងអស់​ចំនួន​ពា​ក់ណ្តាល​នៃ​ប្រាក់ខែ​ដែល​បានផ្តល់​សម្រាប់​មួយខែ​។ តែ​សម្រាប់​ប្រាក់ឧបត្ថម្ភ ផ្សេងៗ នឹងត្រូវ​ផ្តល់​ដូច​ធម្មតា​។ »

​តាមពិតទៅ​ទម្រង់ និង​ប្រតិបត្តិការ​នៃ​ការដឹកនាំ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម មិនសូវ​ខុសគ្នា​ទៅនឹង​ការ ដឹកនាំ​នៅក្នុង​ប្រទេសមួយ​ប៉ុន្មាន​នោះទេ​។ ក្រុម​ភេរវជន​នេះ​អាច​បន្ត​ប្រតិ​ប​តិ្ត​ការ​របស់ខ្លួន បាន​ក៏​ជា​ផ្នែក​មួយ​មកពី​ការបង់ពន្ធ​របស់​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ដែល​ក្រុម​ពួក​ឧទ្ទាម​ទាំង​នោះបាន​គ្រប់គ្រង និង​មួយ ផ្នែក​ទៀត​បានមកពី​ការ​បូម​ប្រេង​លក់​។ យោងតាម​រតនាគារ​អា​មេ​រិ​ក គ្រាន់តែ​លក់​ប្រេង​ក្រុម​ភេរ​ជន​រដ្ឋ​ឥស្លាម អាច​រកចំណូលបានរ​ហូត​ដល់​៤០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយខែ​។​

​តែ​ចំណុច​ខុសគ្នា​នោះ​គឺ​ក្រុម​នេះ​ភាគច្រើន ផ្តោត​សំខាន់​ទៅលើ​ការធ្វើ​សង្គ្រាម និង​ប្រយុទ្ធ​ដណ្តើមយក​ទឹកដី ឬ​ដែន​អធិបតេយ្យ​ដើម្បី​ធ្វើជា​កម្ម​សិទ្ធ​របស់ខ្លួន​។

​យ៉ាងណាក៏ដោយ ការធ្វើ​សង្គ្រាម​របស់​ក្រុម​នេះ ត្រូវ​ចំណាយ​ថវិកា​ច្រើន​។ ហើយ​ថ្មីៗ​នេះ ក្រុម​សម្ព័ន្ធ​យោធា​ដែល​ដឹកនាំ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន បាន​វាយ​ដណ្តើមយក​តំបន់​មួយចំនួន​ដែល​ក្រុម​នេះ​បាន​គ្រប់គ្រង និង​ថែមទាំង​ទម្លាក់​គ្រាប់​ចំ​មូលដ្ឋាន​ដែលជា​ប្រភព​ហិរញ្ញវត្ថុ​សំខាន់​របស់​ក្រុម​នេះ​ទៀតផង​។ នេះ​អាចជា​មូលហេតុ​មួយ​ដែល​ក្រុម​នេះ ត្រូវ​កាត់បន្ថយ​ប្រាក់ខែ​របស់​ក្រុម​សកម្មប្រយុទ្ធ​ខ្លួន​៕

កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​ពាក់មួក​សុវត្ថិភាព​ក្លាយជា​កាតព្វកិច្ច​របស់​សិស្ស​បឋមសិក្សា ហ៊ុន នាង បឹងត្របែក​ខាងកើត​