ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ តាម​ដីកា​ពាក់ព័ន​ព័ន្ធ​ករណី​រក្សាទុក សារធាតុ​ញៀន​

ត្បូងឃ្មុំ: កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាននគរបាល​ស្រុក​មេមត់​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​កាលពី​វេលា​ម៉ោង ជិត​១១​ព្រឹក ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​នៅ​ភូមិ​កំ​បាស់ ឃុំ​មេមត់ ស្រុក​មេមត់។​

​ជនសង្ស័យ​មានឈ្មោះ ឈុំ ចាន់​ថូ ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ ទីលំនៅ​ភូមិ​កណ្តោល ឃុំកណ្តោលជ្រុំ ស្រុក​ពញាក្រែក តាម​ដីកា​លេខ​១២ ចុះ​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៥របស់លោក ឈិ​ត វិ​នា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ ពីបទរក្សាទុក ជូ​ញ​ដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ប្រព្រឹត្ត​កាលពី​ថ្ងៃទី​៩ ខែសីហា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​-​ឃុំ​ខាងលើ​។​

​នៅពេល​ឃាត់ខ្លួន​កម្លាំង​សមត្ថកិច្ច​យើង​បាន​ឆែកឆេរ​រកឃើញ​ប្រភេទ​ម្សៅ​ក្រាម ពណ៌ស​ថ្លា ជា​ថ្នាំញៀន​ចំនួន ៥​កញ្ចប់ (​តូច​១​កញ្ចប់​)​។ បន្ទាប់មក​ដោយមាន​កា​រឯកភាព​ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​សមត្ថកិច្ច​បានធ្វើ​ការបន្ត​ឆែកឆេរលំនៅឋាន​របស់​ជនសង្ស័យ​២​នាក់​ទៀត ទី​១.​ឈ្មោះ ហុង ប្រុស ភេទ​ប្រុស អាយុ ៥១​ឆ្នាំ រស់នៅ​ភូមិ​កំ​បាស់ ឃុំ​មេ​មង ស្រុក​មេមត់​និង​ទី​២-​ឈ្មោះ ម៉ាត់ វិ​ន ភេទប្រុស អាយុ ២៦​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម រស់នៅ​ភូមិ​ថ្មី ឃុំ​ពពេល ស្រុក​ពញាក្រែកក្នុងនោះ​រកឃើញ​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច ១​គ្រឿងប្រាក់​ដុល្លារ​ក្លែង​ក្រែង ១០០​ដុល្លារ ចំនួន ២​សន្លឹក និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅអធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​​ទៅ​តុលាការ ៕​

ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ តាម​ដីកា​ពាក់ព័ន​ព័ន្ធ​ករណី​រក្សាទុក សារធាតុ​ញៀន​

ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ តាម​ដីកា​ពាក់ព័ន​ព័ន្ធ​ករណី​រក្សាទុក សារធាតុ​ញៀន​