សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​បួន​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

កោះកុង: នៅ​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​កម្លាំង​ការិយាល័យគ្រឿងញៀន​ដឹកនាំ​ដោយ​លោក​វរសេនីយ៍​ឯក យឹម ផេង ស្នងការរង​ទទួល​ការិយាល័យ​កណ្តាល​ប្រឆាំង​បទល្មើស សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាននគរបាល​ក្រុង​ខេមរភូមិន្ទ បាន​ប្រើ​វិធានការ​ញុះ​ញ៉ុ​ង ឈានទៅ​បង្ក្រាបករណី​លក់ និង​ចែកចាយ​រក្សាទុក​នូវ​សា​រ​ធាតុ​ញៀន នៅ​ចំ​ណុ​បន្ទប់​ផ្ទៈ​សំណាក់(​យីហោ​ចំប៉ា​)ស្ថិត​ក្នុងភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យ​បាន​ចំនួន​៤​នាក់ ស្រី​២​នាក់​ផងដែរ ។​

 សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១-​ឈ្មោះ ហ្វៀ​ក ភុ​គ (​ហៅ​ស្រួយ​) ភេទ​ប្រុសអាយុ​២៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​៣ សង្កាត់ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ​។​ទី​២-​ឈ្មោះ មាស ព្រឹក ភេទ​ប្រុស អាយុ​២៩​ឆ្នាំជនជាតិខ្មែរ មុខរបរ​ពុំ​ពិត​​ប្រាកដ​មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ​។ ទី​៣-​ឈ្មោះ ពៅ ពេជ្រ ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពុំពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​។ និង​ទី​៤-ឈ្មោះ ជុន ចាន់​រស្មី ភេទ​ស្រី អាយុ​១៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅ​ខារ៉ាអូខេ មានទីលំនៅ​ភូមិ​៣ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ។​

​ក្រោយពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៤​នាក់ កម្លាំង​សមត្ថកិច្ច​យើង​បាន​ដកហូត​វត្ថុតាងរួមមាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​(​ប្រភេទ​ម៉ា​ទឹកកក​)​ចំនួន​២​កញ្ចប់​ស្មើ​និង​៤,៣៣​ក្រាម​និង​ឧបករណ៍​សំរាប់​ច្រកថ្នាំ​ប្រើប្រាស់​មួយចំនួន​ថែមទៀត ។

​បច្ចុប្បន្ន ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​ការិយាល័យ​ជំនាញ កំពុង​កសាងសំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តានី​តិ​វិធី ៕​

សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​បួន​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​

សមត្ថកិច្ច​ឃាត់ខ្លួន​មុខសញ្ញា​បួន​នាក់ ពាក់ព័ន្ធ​គ្រឿងញៀន​