ប្លន់​យក​ម៉ូតូ​MSX​មិនទាន់បាន​កន្លះ​ម៉ោង​ផង ត្រូវ​សមត្ថកិច្ច​ដេញ​យក​ម៉ូតូ​មកវិញ​បាន ដោយសារ​ម៉ូតូ​មាន​ភា្ជ​ប់ ប្រ​ព័​ន្ឋ​GPS

ភ្នំពេញ: ជនសង្ស័យ​២​នាក់​បាន​ដក​កាំភ្លើងខ្លី​ភ្ជង់​ប្លន់​យក​ម៉ូតូ ពី​យុវជន​ម្នាក់​បានសម្រេច ខ​ណះជិះ​មកដល់​ខាងមុខផ្ទះ​ឈប់​ចាំ​អ្នកផ្ទះ​បើកទ្វារ​អោយ ស្រាប់តែ​លេចមុខជនសង្ស័យ​មក​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​តែម្តង ប៉ុន្តែ​យក​ម៉ូតូ​ទៅ​មិនទាន់បានកន្លះ​ម៉ោង​ផង ត្រូវ​សមត្ថកិច្ច​ខណ្ឌ​​ពោធិ៍​សែន​ជ័យ ដេញតាម​យក​ម៉ូតូ​ជនរងគ្រោះ​បាន​មកវិញ​ដោយសារតែ​ម៉ូតូ​ជនរងគ្រោះ​ដាក់​ភ្ជាប់​ប្រ​ព័​ន្អ GPS ។​

 ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​នឹង​១០​នាទី​យប់​ថ្ងៃទី​១៩ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខផ្ទះ​លេខ​89Z​តាម​បណ្តោយ​ផ្លូវ លេខ​១៥០ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​ទី​១ ខណ្ឌទួលគោក ។​

 បើតាម​ការរៀបរាប់​ពី​ជនរងគ្រោះ​បានអោយដឹងថា នៅ​មុនពេល​កើតហេតុ​រូបគេ បានជិះ​ម៉ូតូ ម៉ាក​MSX ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BV-3337 ជិះ​ចេញពីធ្វើការ​នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​បំណង​ត្រឡប់មកផ្ទះ ខ​ណះ​មកដល់​ចំណុចខាងមុខផ្ទះ​កំពុង​ចាំ​អ្នកផ្ទះ​​បើកទ្វារ​អោយ​ស្រាប់​តែមាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ា​កនិច មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ឈប់​និង​បាន​ដក​កាំភ្លើងខ្លី ភ្ជង់​គំរាម​បាញ់ប្លន់​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួនបាត់ ។​

 ភ្លាមៗ​នោះ​ជនរងគ្រោះ​បាន​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋ​ផ្សារ​ដេប៉ូ​ទី​១ដើម្បីអោយ​សមត្ថកិច្ច​តាម​ស្វែង​ចាប់​ជនសង្ស័យ ដោយបាន​បើក​មើល​ផែនទី​ក្នុងទូរស័ព្ទដៃ​របស់ខ្លួន ងាយស្រួល​សមត្ថកិច្ច​កំណត់​មុខសញ្ញា ព្រោះ​ម៉ូតូ​ជនរងគ្រោះមានភ្ជាប់​ប្រ​ព័​ន្ឋ​GPS ។ ភ្លាមៗ​នោះដែរ សមត្ថកិច្ច​ខណ្ឌទួលគោក បានទំនាក់ទំនង​ទៅ​សមត្ថកិច្ច​តាម​បណ្តា​ខណ្ឌ​ផ្សេងៗ​ដើម្បី​តាម​ប្រមាញ់​យកជនសង្ស័យ ព្រោះ​ប្រ​ព័​ន្ឋ​GPS​បានឃើញ​មុខសញ្ញា​បាន​ឃើញថា ជនសង្ស័យ​ជិះតាម​បណ្តោយ​ផ្លូវ​សហ​ព័​ន្ឋ​រុស្សី និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ទាំង​២​ខណ្ឌបានចេញ​អន្តរាគមន៍​ដេញតាម​ប្រមាញ់​ក្រុម​ជនសង្ស័យ​ផ្អើល​ទាំង​២​ខណ្ឌ រហូតដេញតាម​យក​ម៉ូតូ​មកវិញ​បាន នៅ​ផ្លូវលំ​មុខ​នឹង​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិភ្នំពេញ​តែ​ក្រុម​ជន​សង្ស័យ​បានគេច​ខ្លួន​បាត់អស់ ។​

 ក្រោយមក​សមត្ថកិច្ច​បា​ន​យក​ម៉ូតូ​ជន​គ្រោះ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍សែន​ជ័យ ដើម្បី​រង់ចាំ​ព្រឹក​ឡើង​អោយ​ជនរងគ្រោះ​យក​ឯកសារ​ពាក់​ព័​ន្ឋ ដើម្បី​មក​យក​ម៉ូតូ​របស់ខ្លួន​យកទៅ​វិញ ៕​