សន្និសីទកាសែតព្រឹត្តិការណ៍Ultra Trail Angkor 2016

ភ្នំពេញ:     ​ព្រឹត្តិការណ៍​រត់​ក្នុង​ធម្មជាតិ​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​ឧបសគ្គ​ជា​ លើកដំបូង​នៅ​កម្ពុជា​នោះ​នឹង​ចាប់ផ្ដើម​ចេញដំណើរ​រត់​ពី​ម៉ោង ៥ ព្រឹក​ថ្ងៃទី​២៣ និង បញ្ចប់​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៤​មករា ។​

​     ​ក្នុង​សន្និសីទកាសែត​នា​ព្រឹក​ថ្ងៃទី​២០​មករា​លោក​វ៉ា​ត់ ចំរើន​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​មានប្រសាសន៍​ថា​ មកទល់ពេលនេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ប្រកួត​ចំនួន​ប្រមាណ​២៥០​នាក់​ ហើយ​ដែល​មកពី​២៦​ប្រទេស​ដែល​ក្នុងនោះ​ភាគច្រើន​មកពី​អាហ្វ្រិក​ខាងត្បូង អូស្ត្រាលី អាមេរិក ង៊ែ​ល​ហ្ស៊ី​ក​ ឥណ្ឌូនេស៊ី ស្វី​ស សឹង្ហ​បូរី ម៉ាឡេស៊ី ថៃ ។​ល​។​

​    ​ព្រឹត្តិការណ៍​រត់​ចម្ងាយ​ឆ្ងាយ​ឆ្លងកាត់​ឧបសគ្គ​ក្នុង​ធម្មជាតិ​នេះ​ ចែកចេញជា ៤ វិញ្ញាសា​គឺ​រត់​ចម្ងាយ​ ៣២​គីឡូម៉ែត្រ​ដែល​រត់​ចម្ងាយ​ផ្លូវ​នេះ​ត្រូវ​បង់​សិទ្ធ​ប្រកួត​៦០​ដុល្លារ ។ ចម្ងាយ​ផ្លូវ​៦៤​គីឡូម៉ែត្រ​បង់​សិទ្ធ​ប្រកួត​ ៩០​ដុល្លារ និង រត់​១២៨​គីឡូម៉ែត្រ​បង់​សិទ្ធ​ប្រកួត​១៦០​ដុល្លារ​។​ក្រៅពីនេះ​ក៏មាន​រត់​ កាន់​ឈើច្រត់​ចម្ងាយ​៣២ គីឡូម៉ែត្រ ។​

​    ​លុយ​ដែល​បានមកពី​ការបង់​សិទ្ធ​ប្រកួត​នេះ​គឺ​សម្រាប់​បង់​ធានារ៉ាប់រង​ដល់ ​អ្នកចូលរួម​រត់ និង ជួយ​ ដល់​វិស័យ​សុខាភិបាល និង អង្គ​ការដែល​ធ្វើការ​ជាមួយ​កុមារ ។​

​    ​ការរត់​នេះ​គឺ​ក្នុង​ចម្ងាយ​ផ្លូវ​១៥​គីឡូម៉ែត្រ​នឹងមាន​ស្ថាន​នី​យ៍​ សម្រាប់​ផឹកទឹក និង អាហារសម្រន់​ដែល​រាល់​ការឈប់​សម្រាប់​ដើម្បី​ផឹកទឹក និង អាហារសម្រន់​នេះ​យូរ ឬ ឆាប់​អាស្រ័យ​លើ​អត្ត​ព​លិ​ក​ខ្លួនឯង​ដែល​ ចង់​ឆាប់​ដល់ទី ឬ មិន​ចង់​ឆាប់​ដល់ទី​តែប៉ុណ្ណោះ ។​

​    ​សម្រាប់​ចម្ងាយ​ផ្លូវ​១២៨​គីឡូម៉ែត្រ​នេះ​មិន​ឲ្យ​រត់​លើសពី​២៨​ម៉ោង​ឡើយ ។ គួរ​បញ្ជាក់ថា​បន្ទាប់ពី​រត់​ ក្នុង​ចម្ងាយ​ផ្លូវ​៧៤​គីឡូម៉ែត្រ​បើ​នរណា​រត់​លើសពី​២១​ម៉ោង​គឺ​ត្រូវ​ ទម្លាក់​ចេញពី​ការប្រកួត ។​

​    ​ព្រឹត្តិការណ៍​នេះ​សហការ​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​បារាំង​គឺ​ក្រុមហ៊ុន​ Phoenex Voyages ដែល​ជា​ក្រុមហ៊ុន​មួយ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា និង មាន​ជំនាញ​ខាង​រៀបចំ​ព្រឹត្តិការណ៍​រត់ប្រណាំង​ឆ្លង​​កាត់​ធម្មជាតិ​ចម្ងាយ​ ឆ្ងាយ​នេះ ។​

​    ​លោក JEAN Claude ដែលជា​អ្នកចាត់ការ​ទូទៅ​នោះបាន​បញ្ជាក់​ឲ្យ​ដឹងថា​មកទល់ពេលនេះ​មាន​អត្ត​ព​ លិ​ក​ប្រមាណ​៩០​ភាគរយ​ហើយ​ដែល​បាន​មកដល់​កម្ពុជា ។ ខ្លះកំពុងតែ​ទស្សនា​ប្រាសាទ​បូរាណ​ខ្មែរ​ខ្លះ​កំពុងតែ​មើលផ្លូវ​សម្រាប់​រត់ ។​

​    លោក​វ៉ា​ត់ ចំរើន​ក៏​ឲ្យ​ដឹង​បន្ថែមថា​មាន​ជនជាតិ​កម្ពុជា​ប្រមាណ​១០​នាក់​ដែរ​ដែល​បាន​ ចុះឈ្មោះ​ចូលរួម​រត់​តែ​ពួកគេ​រត់​ចម្ងាយ​៣២​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។​