រួមភេទហើយ តើមនុស្សស្រីនៅតែ​មានព្រហ្មចារីយ៍ទៀតមែនទេ?

បើតាម លោកសាស្ត្រាចារ្យ Rajan Bhosale អ្នកជំនាញ​ផ្នែកផ្លូវភេទនៅ​មហាវិទ្យាល័យ KEM hospital & G.S.Medical ក្នុងប្រទេស មុមបៃ បាន​ពន្យល់ថា មនុស្ស​ភាគ​ច្រើន​​តែងតែ​ជឿថា សន្ទះព្រហ្មចារីយ៍នឹងដាច់រហែកនៅពេលពួកគេ​រួមភេទលើកដំបូង។ ទោះជាយ៉ាងណា ករណីនេះមិនមែនកើតឡើងចំពោះមនុស្សស្រីគ្រប់រូបនោះទេ ព្រោះ​សន្ទះព្រហ្មរីយ៍មិនដូចគ្នាទេ។ ស្ត្រីមួយចំនួន​អាចមាន​សន្ទះព្រហ្មរីយ៍ក្រាស់ ដែលអាចដាច់រហែកនៅពេលដែល​រួម​ភេទ ហើយនាំ​ឲ្យ​មានការឈឺ។ ក្នុងករណីខ្លះសន្ទះព្រហ្មចារីយ៍ មាន​លក្ខណៈស្តើងខ្លំាងណាស់ (ដូចជាក្រដាស់) ដែលស្ទើរតែមិន​មានអារម្មណ៍ឈឺចាប់នៅពេល​ដែលអ្នករួមភេទ។
 
រួមភេទហើយ តើមនុស្សស្រីនៅតែ​មានព្រហ្មចារីយ៍ទៀតមែនទេ?
ទោះជាយ៉ាណា មនុស្សស្រីប្រហែលជា ១០ ទៅ ១៥ គ្មាន​សន្ទះព្រហ្មចារីយ៍តាំងពីកំណើតមកម្ល៉េះ។ មិនតែប៉ុណ្ណេះ​សន្ទះព្រហ្មចារីយ៍របស់មនុស្សស្រីមួយចំនួនមាន​ភាព​យឺតខ្លាំង​ណាស់។ ដូច្នេះក្នុងកំឡុងពេលរួមភេទ សន្ទះព្រហ្មចារីយ៍មិន​ដាច់រហែក (ដោយសារ​តែធម្មជាតិ​របស់វា​យឺត) ហើយ​ត្រឡប់ទៅ​កាន់ទីតាំងដើមវិញ បន្ទាប់ពីរួមភេទរួច។
តើអ្នកឆ្ងល់ទេថា ហេតុអ្វីបាន​ជាមនុស្សស្រីដែលមាន​ផ្ទៃពោះហើយ តែ​សន្ទះព្រហ្មចារីយ៍របស់នាងនៅដដែល? នេះដោយសារតែ​សន្ទះព្រហ្មរីយ៍មាន​រន្ធតូច ដែល​សមល្មម​សម្រាប់​មេជីវិត​ឈ្មោលជ្រាបចូលទៅក្នុងទ្វារមាស និង​ធ្វើឲ្យអ្នកមានផ្ទៃពោះ។ ដូច្នេះសន្ទះព្រហ្មចារីរបស់អ្នកនៅតែដដែល តែអ្នក​អាចមាន​ផ្ទៃពោះបាន៕
ដោយ៖ Seng hong

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!