​លោកពូ​ទីន​និយាយ​ថា​រ៉ូស៊ី​បាន​ផលិត​វ៉ាក់ស៊ាំង​ការពារជំងឺ​អ៊ី​បូឡា​ហើយ​

​លោកពូ​ទីន​និយាយ​ថា​រ៉ូស៊ី​បាន​ផលិត​វ៉ាក់ស៊ាំង​ការពារជំងឺ​អ៊ី​បូឡា​ហើយ​

​ទីក្រុង​ម៉ូស្គូ ប្រទេស​អូស្ត្រាលី​៖ នាយករដ្ឋមន្ត្រី​រ៉ូ​ស្សី វល្លា​ឌី​មៀ ពូ​ទីន បាន​និយាយថា ប្រទេស​របស់​គាត់​បាន​បង្កើត​វ៉ា​ស៊ាំ​ង​សម្រាប់​ការពារ​ជំងឺ​អ៊ី​ប៉ូ​ឡា​ដែល​បាន​សម្លាប់​មនុស្ស​អស់​រាប់ពាន់​នាក់​ក្នុង​ប្រទេស​អាហ្វ្រិក​ខាងលិច​នោះ រួចហើយ​។

​ប៉ុន្តែ​លោក​ពូ​ទី​ន​ដែល​កំពុងតែ​ប្រាប់​អំពី​រឿ​នេះ មិន​បាន​ផ្តល់​ជា​ឈ្មោះ​របស់​វ៉ាក់សាំង​នេះ ក៏ដូចជា​ប្រសិទ្ធភាព​របស់​វា​យ៉ាងណា​នៅឡើយ​ទេ​។

លោកពូ​ទីន​ត្រូវបាន​ភ្នាក់ងារ​សារព័ត៌មាន RIA Novosti ដកស្រង់​ពាក្យ​សម្តី​ថា “​យើង​មាន​ដំណឹង​ល្អ​។ យើង​បាន​ចុះ​ឈ្មោះ​ថ្នាំ​ដែល​អាច​សម្លាប់​មេរោគ​អ៊ី​បូ​ឡា​បាន​ក្រោយ​ពី​ការ​ធ្វើ​តេស្ត​បានបង្ហាញ​អំពី​ប្រសិទ្ធភាព​ដ៏​ខ្ពស់ និង​ខ្លាំងខ្លា​ជាង​ថ្នាំ​ផ្សេងៗ​ទៀត​ដេល​បាន​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​នា​ពេលបច្ចុប្បន្ន​ទៅទៀត​”​។

ទោះបីជា​យ៉ាងណា​ក៏ដោយ វាក់​សាំង​ដែល​ប្រធានាធិបតី​រូបនេះ​បាន​លើកឡើង​គឺ​មិន​ទាន់​មាន​ថ្ងៃខែ​អនុ​ម័ត្រ​ឱ្យ​ប្រើប្រាស់ ឬ​ព្យាបាល​នៅឡើយ​ទេ​។​
​យ៉ាងណាមិញ រដ្ឋ​មន្ត្រី​សុខាភិបាល Veronika Skvortsova បាន​និយាយ​ក្នុង​ការប្រជុំ​រដ្ឋាភិបាល​ជាមួយ​លោក​ពូ​ទីន​ថា ប្រទេស​រ៉ូស៊ី​បានបង្កើត​វ៉ាក់សាំង​មួយ​ដែល​មាន​តែ​មួយគ​ត់ ហើយក៏​មិន​មាន​វ៉ាក់សាំង​នឹង​លើ​លោក​នេះ​ប្រៀបផ្ទឹម​បានដែរ​”​។

សូមបញ្ជាក់​ថា កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ លោក Skvortsova និយាយថា ប្រទេស​រ៉ូ​ស្សី​រំពឹងថា​នឹង​ផលិត​វ៉ាក់សាំង​អ៊ី​បូ​ឡាំ​ចំនួន​បី​នៅ​រយៈពេល ៦​ខែក្រោយ ហើយ​វ៉ាក់សាំង​មួយ​បាន​ត្រៀម​ខ្លួន​រួច​សម្រាប់​ការសិក្សា​ស្រាវជ្រាវ​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។