កូនប្រុស​លោក ឌួង ឆាយ វះ​យក​ដុំ​សាច់​ខួរក្បាល​អស់ 80% ប៉ុន្តែ​ត្រូវ​

Doliprane TVC

​ករណី​កូនប្រុស​ច្បង​របស់លោក ឌួង ឆាយ ឈ្មោះ DUB ដែលមាន​ជំងឺ​ដុះ​ដុំ​សាច់​ក្នុង​ខួរក្បាល​យ៉ាងធ្ងន់ធ្ងរ​ទាំង​វ័យក្មេង ហើយ​ត្រូវ​បញ្ចូនទៅ​សង្គ្រោះបន្ទាន់​នៅ​ប្រទេស​ថៃ​នោះ ពេលនេះ​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​ធ្ងន់ធ្ង​រ​គួរឱ្យ​ព្រួយបារម្ភ​នៅឡើយ ។​​បន្ទាប់ពី​បញ្ជូន​កូនប្រុស​សំណព្វចិត្ត​របស់ខ្លួន​ទៅដល់​មន្ទីរពេទ្យ​ប្រទេស​ថៃ​ទាំង​អារម្មណ៍​សោកសៅ​ក្នុងនាម​ជា​ឪពុក​ម្នាក់​ហើយ​នោះ លោក ដួង ឆាយ តែងតែ​បញ្ចេញ​សារ​នៅក្នុង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ផ្ទាល់ខ្លួន​របស់លោកបង្ហាញ​ពី​ស្ថានភាព​កូនប្រុស​ពីមួយ​ដំណាក់កាល់​ទៅមួយ​ដំណាក់កាល ។

កូនប្រុស​លោក ឌួង ឆាយ វះ​យក​ដុំ​សាច់​ខួរក្បាល​អស់ 80% ប៉ុន្តែ​ត្រូវ​

​សារ​រំលេច​ពី​ស្ថានភាព​ជំងឺ​របស់​កូនបង្កប់​ដោយ​សោកសៅ និង ចង់​ទាមទារ​ការលើកទឹកចិត្ត និង បន់ស្រន់​ពី​សាធារណជន​ដើម្បី​ទឹកចិត្ត​ដល់​កូនប្រុស​សំណព្វ​របស់ខ្លួន​នោះគឺ​មានន័យ​សេចក្តី​ថា« បន្ទាប់ពី​ចាក់​ម្ជុល​ចូល​ខួរក្បាល​កូន​ខ្ញុំ​ហើយ​ក្រុមគ្រូពេទ្យ​អាច​សន្និដ្ឋានបានថា​គេ​មាន​ដុំ​សាច់​នៅ​ចំ​កន្លែង​​សំខាន់​នៃ​កណ្តាល​ខួរក្បាល​ទំហំ 12 mm ។ ដំណាក់កាល​សំខាន់​ទី 2 ពេលនេះ​គឺ DUB ត្រូវ​ដឹងខ្លួន​ហើយ​មាន​ស្មារតី​ល្អ​វិញ​សិន ។ បន្ទាប់ពី​ក្រុមគ្រូពេទ្យ​បាន​យក​ដុំ​សាច់​ចេញ​អស់ 80% ហើយ​នៅសល់់តែ 20% ទៀត​ក្នុង​ខួរក្បាល​កំពុង​ពិនិត្យ​មើលថា​ដុំ​សាច់​ក្នុង​ខួរក្បាល​របស់ DUB កាច ឬ ធម្មតា​មិនទាន់​ដឹង​នៅឡើយ​ទេ ។

កូនប្រុស​លោក ឌួង ឆាយ វះ​យក​ដុំ​សាច់​ខួរក្បាល​អស់ 80% ប៉ុន្តែ​ត្រូវ​

ដំណាក់កាល​ទី 3 ត្រូវ​រង់ចាំ 5 ថ្ងៃ​ទើប​ដឹង​​លទ្ធផល​ជាក់ស្តែង​ថា​ដុំ​សាច់​នោះ​យ៉ាងណា ។ បើសិនជា​ដុំ​សាច់​នោះ​កាច​បានន័យថា​មហារីក​ក្នុង​ខួរក្បាល ប៉ុន្តែ​អាចមាន​សង្ឃឹម​ព្យាបាល​ជាសះស្បើយ​មហារីក​ដាច់​ទាំងស្រុង 70% ពីព្រោះ​កូនក្មេង​ស្រួល​ព្យាបាល​ជាង​មនុស្ស​​ធំ​ត្រង់​ជំងឺមហារីក ។ DUB ឆ្លងកាត់​ដំណាក់កាល​ទី 1 ហើយគេ​ត្រូវការ​ឆ្លងកាត់ 2 ដំណាក់កាល​ទៀត ។ សូម​បងប្អូន​ជួយ​បន្ត​បន់ស្រន់​ទេវតា​អោយ​កូនប្រុស​ច្បង​ខ្ញុំ​ផង ។

កូនប្រុស​លោក ឌួង ឆាយ វះ​យក​ដុំ​សាច់​ខួរក្បាល​អស់ 80% ប៉ុន្តែ​ត្រូវ​

អរគុណ​សំរាប់​ការជូន​ពរ​ពី​បងប្អូន​ទាំងអស់គ្នា​​ពិតជា​មានន័យ​ណាស់​សម្រាប់​ក្រុមគ្រួសារ​ខ្ញុំ ជាពិសេស​កម្លាំងចិត្ត​យ៉ាងខ្លាំង​សម្រាប់ DUB ពីព្រោះ​គេ​សប្បាយ​​ចិត្ត​ណាស់​ពេលឮ​ខ្ញុំ​ប្រាប់ថា​មាន​ពូ​មីង​ក្នុង Facebook បន់ស្រន់ និង ជូនពរ​កូន​ច្រើនណាស់ ។ គេ​មិនអាច​កម្រើក​បានទេ​ប៉ុន្តែ​ស្តាប់ឮ​សម្តី​ខ្ញុំ​ហើយ​ហូរ​ទឹកភ្នែក »​។​ ​មាន​សាធារណៈជន​ជាច្រើន​មានការ​ចាប់អារម្មណ៍ និង សោកស្តាយ​នឹង​ដំណឹង​ដ៏​អាប់អួរ​នេះ ហើយ​ក៏មាន​ជូនពរ​យ៉ាង​ផុសផុល​ឱ្យ​កុមារ​តូច​ឆាប់​ជា និង ត្រឡប់មក​មាតុប្រទេស​វិញ​ឆាប់ៗ​ផងដែរ ។

កូនប្រុស​លោក ឌួង ឆាយ វះ​យក​ដុំ​សាច់​ខួរក្បាល​អស់ 80% ប៉ុន្តែ​ត្រូវ​

​រ​រំលឹកថា លោក ឌួង ឆាយ ក្រៅពី​ជា​អគ្គនាយក​ក្រុមហ៊ុន ឌួង ត្រា​ហ្គ​ន គ្រុប (Duong Dragon Group) ហើយ​នោះ លោក​ក៏​ត្រូវជា​កូនប្រុស​របស់លោក​ឧក​ញ៉ា ឌួង ងៀប ហើយក៏​ជា​សកម្មជន​សប្បុរសធម៌​ដ៏​លេចធ្លោ​ម្នាក់​ផងដែរ ៕ ភូមិន្ទ​