ពង្រឹង​វេយ្យាករណ៍​អង់គ្លេស​របស់​អ្នក​​ជា​មួយ​កម្មវិធី​ទាំង​នេះ


ពង្រឹង​វេយ្យាករណ៍​អង់គ្លេស​របស់​អ្នក​​ជា​មួយ​កម្មវិធី​ទាំង​នេះ

ការ​រៀន​ភាសា​អង់គ្លេស​​អាច​ជា​រឿង​ពិបាក​មួយ​​សម្រាប់​មនុស្ស​មួយ​ចំនួន​ មិន​ថា​រៀន​និយាយ​ រៀន​សរសេរ​ ឬ​រៀន​ស្ដាប់​នោះ​ឡើយ​ ហើយ​អ្វី​ដែល​ពិបាក​ជាង​នេះ​ទៅ​ទៀត​គឺ​វេយ្យាករណ៍​តែ​ម្ដង។

 

តាម​រយៈ​កម្មវិធី​ខាង​ក្រោម​ទាំង​បី​នេះ​សង្ឃឹម​ថា​នឹង​អាច​ជួយ​ពង្រឹង​វេយ្យាករណ៍​ភាសា​អង់គ្លេស​របស់​អ្នក​បាន៖

 

១. Practice English Grammar

 

ពង្រឹង​វេយ្យាករណ៍​អង់គ្លេស​របស់​អ្នក​​ជា​មួយ​កម្មវិធី​ទាំង​នេះ

 

កម្មវិធី​ដែល​អាច​ទាញ​យក​ឥត​គិត​លុយ​នេះ​ធ្លាប់​​រើស​ឲ្យ​ឈរ​ឈ្មោះ​ជា​កម្មវិធី​សិក្សា​ល្អ​ជាង​គេ​នា​ឆ្នាំ​២០១៤។ កម្មវិធី​នេះ​មាន​រួម​បញ្ចូល​នូវ​​សំនួរ​ ហ្គេម​ អត្ថបទ​ ដែល​អាច​ជួយ​ធ្វើ​ឲ្យ​ចំណេះ​ដឹង​វេយ្យាករណ៍​របស់​អ្នក​មាន​ភាព​ប្រសើរ​ជាង​មុន។ មាតិកា​ក្នុង​កម្មវិធី​នេះ​ភាគ​ច្រើន​ផ្ដល់​ដោយ​ឥត​គិត​ថ្លៃ​ ហើយ​ក៏​មាន​មាតិកា​មួយ​ចំនួន​ទៀត​តម្រូវ​ឲ្យ​បង់​លុយ។

 

ចុច​ទី​នេះ​ដើម្បី​ទាញ​យក៖ iOS | Android

 

២. Grammar Up

 

ពង្រឹង​វេយ្យាករណ៍​អង់គ្លេស​របស់​អ្នក​​ជា​មួយ​កម្មវិធី​ទាំង​នេះ

 

​Grammar Up ផ្ដោត​សំខាន់​លើ​មាតិកា​វេយ្យាករណ៍​ដែល​ពាក់​ព័ន្ធ​នឹង​ខាង​ជំនួញ​ ហើយ​កម្មវិធី​នេះ​ប្រើ​ប្រាស់​ឃ្លា​ដើម្បី​ជួយ​ឲ្យ​អ្នក​បាន​ដឹង​ពី​ភាព​ខ្សោយ​ និង​ភាព​ខ្លាំង​ខាង​ផ្នែក​វេយ្យាករណ៍​របស់​អ្នក។ កម្មវិធី​នេះ​មាន​ជា​ប្រភេទ​ Basic ដែល​ប្រើ​ប្រាស់​ដោយ​ឥត​គិត​ថ្លៃ​ និង​ប្រភេទ​ Full ដែល​​តម្រូវ​ឲ្យ​បង់​ថ្លៃ។

 

​​​​​​​​​​​​​ចុច​ទី​នេះ​ដើម្បី​ទាញ​យក៖ iOS | Android

 

៣. English Grammar Book

 

ពង្រឹង​វេយ្យាករណ៍​អង់គ្លេស​របស់​អ្នក​​ជា​មួយ​កម្មវិធី​ទាំង​នេះ

 

​កម្មវិធី​នេះ​ប្រៀប​ដូច​ជា​សៀវភៅ​វេយ្យាករណ៍​មួយ​ក្បាល​ដែល​អ្នក​អាច​ទាញ​យក​បាន​ដោយ​សេរី​ ដោយ​មិន​តម្រូវ​ឲ្យ​បង់​លុយ។ ប៉ុន្តែ​គួរ​ឲ្យ​សោក​ស្ដាយ​កម្មវិធី​នេះ​មាន​តែ​នៅ​លើ​​ Play Store ប៉ុណ្ណោះ។​

 

​​​​​​​​​​​​ចុច​ទី​នេះ​ដើម្បី​ទាញ​យក៖ Android

 

ចុច​អាន៖ TrafficQuiz កម្មវិធី​លើ​ទូរសព្ទ​​បង្កើន​ចំណេះដឹង​ពី​​ច្បាប់​ចរាចរណ៍

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MakeUseOf​​​​