យុគ យក្សផ្លែ ,ឃីម ឌីម៉ាប៉ះ សុទ្ធតែ ជើងខ្លំាង ថៃនៅ សង្វៀន SEATV នារសៀល ថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ យុគ យក្សផ្លែ ក្លិបអប់រំកាយកីឡា ខេត្តបាត់ដំបង និងអ្នកប្រដាល់កម្ពុជា ឃីម ឌីម៉ា ក្លឹបរស្មីភូមិគាប ខេត្តបន្ទាយមានជ័យ បានត្រៀមខ្លួនប្រកួតមិត្តភាពអន្តរជាតិជាមួយអ្នកប្រដាល់ថៃ២រូបលើសង្វៀន SEATV នារសៀលថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០១៦ ក្នុងកម្មវិធីប្រកួតកីឡា ប្រដាល់ក្បាច់បុរាណខ្មែរ លក្ខណៈមិត្តភាពអន្តរជាតិ របស់ក្រុមហ៊ុនស្រាបៀរ Cambodia ។

អ្នកប្រដាល់ យុគ យក្សផ្លែ ក្លិបអប់រំកាយកីឡាខេត្តបាត់ដំបងប៉ះ អ្នកប្រដាល់ថៃ Mike ក្នុងប្រភេទទម្ងន់ ៥៧ គ.ក្រ។  Mike ជាអ្នកប្រដាល់ជើងខ្លំាង មួយរូបដែលផ្តួលអ្នកប្រដាល់ខ្មែរ ជាច្រើននាក់មក ហើយមានកម្ពស់ខ្ពស់ជាងយុគយក្សផ្លែ ដោយកម្ពស់ ១,៦៤ម៉ែត្រ រីឯយក្សផ្លែ១,៦២ម៉ែត្រ។ Mike ប្រកួតបានចំនួន ៨៩ លើក ដោយឈ្នះ៦៩លើក ចាញ់១៦លើក និងស្មើ៣លើក ខណៈដែលយុគ យក្សផ្លែ អ្នកប្រដាល់កម្ពុជា យើងប្រកួត បាន ចំនួន១៣៩លើក ឈ្នះ ១២២លើក ចាញ់ ១២លើក និងស្មើ ៥លើក។ យក្សផ្លែវាយមិនញញើត អ្នកប្រដាល់ថៃ នោះឡើយ ព្រោះជាអ្នក ប្រដាល់ដែលមានកណ្ដាប់ដៃលឿន រហ័ស និងខ្លាំងនោះ។

ចំណែកអ្នកប្រដាល់កម្ពុជា ឃីម ឌីម៉ា ក្លឹបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ជួបប្រកួតជាមួយអ្នកប្រដាល់ថៃFa Phayak ក្នុងប្រភេទទម្ងន់ ៦៣.៥ គ.ក្រ។ តាមសំដីរបស់លោក ញៀន សុធី អ្នករៀបចំការប្រកួតប្រចាំសង្វៀន SEA-TV បាននិយាយថា ជើងខ្លាំង Fa Phayak  ជាអ្នកប្រដាល់ដែល ស្នៀតវាយល្អ និងខ្លាំងណាស់ ធ្លាប់ផ្តួលជនជាតិថៃដូចគ្នាជាច្រើននាក់មកហើយ ។ អ្នក ប្រដាល់ថៃម្នាក់នេះ វាយចេញរហ័ស ហើយរឹងមាំ ថែមទៀតធ្លាប់ប្រកួតបាន៩៩ដង ដោយវាយឈ្នះ ៧៤ចាញ់២៤ និងស្មើ១ដង ខណៈដែល ឃីម ឌីម៉ា ធ្លាប់ប្រកួតចំនួន៧០ដង ឈ្នះ៥៨ដង ចាញ់៨ដង និងស្មើ៣ដង ។

ទោះជាយ៉ាងនេះក្តីសម្រាប់ការជួបអ្នក ប្រដាល់ថៃ Fa Phayak  លើកនេះ មិនដឹងថា ឃីម ឌីម៉ា អាចយកឈ្នះបានអត់ ព្រោះថាអ្នកប្រដាល់ថៃរូបនេះជា ជើងខ្លាំងប្រចាំនៅស្រុកថៃ ៕

យុគ យក្សផ្លែ ,ឃីម ឌីម៉ាប៉ះ សុទ្ធតែ ជើងខ្លំាង ថៃនៅ សង្វៀន SEATV នារសៀល ថ្ងៃអាទិត្យ

យុគ យក្សផ្លែ ,ឃីម ឌីម៉ាប៉ះ សុទ្ធតែ ជើងខ្លំាង ថៃនៅ សង្វៀន SEATV នារសៀល ថ្ងៃអាទិត្យ