ជើងខ្លំាង ថៃឆ្លងដែន សុំសាក កណ្តាប់ដៃ កម្ពុជា នៅសង្វៀន SEATV នាព្រឹក ថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ ពេជ្រ ម្ទេសខ្មាំង ក្លិប អារុណរះ កីឡា ប៉ះអ្នកប្រដាល់ថៃវ័យក្មេងកែងឆេះ Kong Sak ក្នុងប្រភេទទម្ងន់៥៤ គ.ក្រ រីឯអ្នកប្រដាល់ រឿង សោភ័ណ្ឌ ក្លិបម្កុដរាជសីហ៍ ជួបអ្នកប្រដាល់ថៃ Khum Phath ក្នុងប្រភេទទម្ងន់៦៩ គ.ក្រ នៅលើសង្វៀន SEATV នាព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០១៦ ក្នុងកម្មវិធី ប្រកួតកីឡាប្រដាល់ ក្បាច់បុរាណខ្មែរលក្ខណៈមិត្តភាពអន្តរជាតិ។

អ្នកប្រដាល់កម្ពុជា ពេជ្រ ម្ទេសខ្មាំង ក្លឹបអារុណរះកីឡា ប្រកួតជាមួយអ្នកប្រដាល់ថៃ Kong Sak ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម ។ បើតាមលោក ញៀន សុធី អ្នកផ្គូផ្គងប្រដាល់ប្រចាំ SEATV និយាយឲ្យដឹងនោះថា Kong Sak ជាជើងខ្លាំងមួយរូបនៅប្រទេសថៃ ដែលមិនធ្លាប់មក ប្រកួតនៅកម្ពុជាទេ ដោយមានប្រវត្តិប្រកួតចំនួន៦៥លើក ឈ្នះ៥៤លើក ចាញ់១០លើក ស្មើ១លើក។

រូបគេមានកម្ពស់ ប្រហាក់ប្រហែលម្ទេសខ្មាំងដែរគឺ ១,៦៧ ម៉ែត្រ ក្នុងពេលដែល ម្ទេសខ្មាំងមានកម្ពស់ ១,៦៥ ម៉ែត្រ ទោះជាយ៉ាងណា សម្រាប់ការជួបជាមួយម្ទេសខ្មាំង ជើងខ្លាំងរបស់កម្ពុជាម្នាក់នេះ Kong Sak មិនជាស្រួលខ្លួនប៉ុន្មានទេ ព្រោះម្ទេសខ្មាំងវាយខ្លាំង និងមានបច្ចេកទេសក្នុងការប្រកួត។

ចំពោះអ្នកប្រដាល់ រឿង សោភ័ណ្ឌ ក្លិប ម្កុដរាជសីហ៍ ជួបអ្នកប្រដាល់ថៃ Khum Phath ក្នុងប្រភេទទម្ងន់៦៩ គ.ក្រ។ តាមលោក ញៀន សុធី អ្នកផ្គូផ្គងប្រដាល់ប្រចាំ SEATV និយាយថា Khum Phath ជាជើងខ្លាំងមួយរូប នៅប្រទេសថៃ ក៏មិនធ្លាប់មកប្រកួត នៅកម្ពុជាទេ ហើយរូបគេជាម្ចាស់ ខ្សែក្រវាត់ដែលមានស្នៀត ប្រដាល់ល្អខ្លាំងណាស់ ថែមទាំងមានល្បិច នៅលើសង្វៀនយ៉ាងឆ្អិន រីឯរឿង សោភ័ណ្ឌ លើកនេះមិនអាចធ្វើព្យុះភ្លៀង បានដូចមុនៗបានឡើយ ដោយសារតែអ្នក ប្រដាល់ជើងខ្លាំង Khum Phath ដែលធ្លាប់ផ្តួលអ្នកប្រដាល់ នៅស្រុកថៃជាច្រើនមកហើយ។

សម្រាប់រឿង សោភ័ណ្ឌធ្លាប់ប្រវត្តិប្រកួតបាន១៣៩ដង ក្នុងនោះវាយឈ្នះ១២៦ដង ចាញ់១១ដង និងស្មើ២ដង ហើយKhum Phath មានប្រវត្តិប្រកួត ១០៩ដង ក្នុងនោះឈ្នះ៨៨លើក ចាញ់១៨ លើក និងស្មើ៣លើក៕

ជើងខ្លំាង ថៃឆ្លងដែន សុំសាក កណ្តាប់ដៃ កម្ពុជា នៅសង្វៀន SEATV នាព្រឹក ថ្ងៃអាទិត្យ

ជើងខ្លំាង ថៃឆ្លងដែន សុំសាក កណ្តាប់ដៃ កម្ពុជា នៅសង្វៀន SEATV នាព្រឹក ថ្ងៃអាទិត្យ