ដើរ​ផ្លូវ​ឆ្ងាយ និយាយ​រឿង​ខ្មោច​នឹង​ជួប​ខ្មោច​មែន​?


ដើរ​ផ្លូវ​ឆ្ងាយ និយាយ​រឿង​ខ្មោច​នឹង​ជួប​ខ្មោច​មែន​?

ចាស់​ៗ​ធ្លាប់​ហាម​កូន​ហាម​ចៅ​តែ​ញយ​ថា ដើរ​ទៅ​ណា​ឆ្ងាយ ឬ​ដាច់​សង្វែង មិន​ឱ្យ​និយាយ​រឿង​ខ្មោច​ព្រាយ ព្រោះ​វា​ជា​ប្រផ្នូល​មិន​ល្អ ឬ​អាច​ជួប​ខ្មោច​មែន​។ ចុះ​អ្នក​ជឿ​លើ​រឿង​នេះ​ដែរ​ឬ​ក៏​អត់​ទេ​? ដូច​យុវជន​បួន​នាក់​ដែល​កំពុង​ស្ថិត​ក្នុង​វិស្សមកាល​ បោះ​ជំរុំ​នៅ​លើ​ឆ្នេរ​មួយ​ បាន​គេច​ពី​ពិធី​រាំរែក​មក​អង្គុយ​ដំ​កង់ ជជែក​គ្នា​ពី​រឿង​បទ​ពិសោធន៍​ជួប​ខ្មោច​។

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ
 
សូរិយា​ដែល​តែង​ត្រូវ​មិត្ត​ភ័ក្តិ​បង្អាប់​ថាប៉េដេ​​អួត​ថា​ គេ​ធ្លាប់​អាន​រឿង និង​មើល​វីដេអូ​រឿង​ខ្មោច​រាប់​ភ្លេច ក៏​អះអាង​និទាន​ឱ្យ​មិត្ត​ភ័ក្តិ​ព្រឺ​សម្បុរ​ម្ដង​។ តែ​ក្រោយ​និទាន​ចប់ បី​នាក់​ទៀត​បង្ហាញ​ទឹក​មុខ​រាង​ធុញ អត់​ខ្លាច​សោះ​ ហេតុ​នេះ​ក៏​តឿន​លីកា​និទាន​ម្ដង​ រហូត​ដល់​វេន​អាមុំ​ជា​អ្នក​ទី​បី​ក៏​នៅ​តែ​មិន​សូវ​ខ្លាច​។ លុះ​ដល់​វេន​អានី​ចុងក្រោយ​គេ មើល​ទៅ​នាង​ដូច​រាង​ស្ទាក់ស្ទើរ​រក​នឹក​រឿង​ណា​មក​និទាន​​មិន​បាន ក៏​សម្រេច​ថា​និទាន​រឿង​ដែល​នាង​ទើប​ជួប​នៅ​លើ​កោះ​នេះ​។

 

ដើរ​ផ្លូវ​ឆ្ងាយ និយាយ​រឿង​ខ្មោច​នឹង​ជួប​ខ្មោច​មែន​?
 
ប្រិយមិត្ត​អាច​ទាយ​បាន​ទេ​ថា នឹង​មាន​រឿង​អ្វី​កើត​ឡើង​ ក្រោយ​ពី​អានី​និយាយ​រឿង​ខ្មោច​ប្រាប់​មិត្ត​ទាំង​បី​របស់​នាង? ហើយ​វា​គួរ​ឱ្យ​ភ័យ​ខ្លាច​យ៉ាង​ណា?
 
ថ្ងៃ​សុក្រ​ ទី​២២ មករា នេះ​ហើយ! កុំ​ភ្លេច​រង់ចាំ​អាន តែ​អាន​ពេល​យប់​ទើប​សប្បាយ​ខ្លាច!

 

ចុចអាន​រឿង​ផ្សេង​ទៀតរបស់​ ប្រលោមលោក Sabay
 
អត្ថបទ៖ សុគន្ធី​