ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ឆ្នាំង ​៖ ​ប្រធាន​ចលនា​យុវជនកម្ពុជា​ លោក ​ម៉ឹង ​ពន្លក ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែមករា ឆ្នាំ​២០១៦​ បានឱ្យ​សមាជិក​ចុះ​ទៅ​កាន់​ភូមិ​ដំណាក់​អំពិល​ ឃុំ​ក្រាំង​ស្គារ ​ស្រុក​ទឹកផុស​ ខេត្ត​កំពង់​ឆ្នាំង ​ដើម្បី​នាំ​យក​អំណោយ​មនុស្សធម៌​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ​ជូន​ដល់​លោកយាយ តៃ​ ​អាយុ​៧៥​ឆ្នាំ​ ដែល​កំពុង​ជួប​ការ​លំបាក​ខ្វះខាត​ក្នុង​ជីវភាព​ ត្រូវ​ចិញ្ចឹម​ចៅ​៤​នាក់​​ទៀត​ ដែល​ឪពុក​បោះបង់​ចោល​ទៅ​មាន​ប្រពន្ធ​ថ្មី​ ឯ​ម្តាយ​ទៅ​ធ្វើ​ការងារ​នៅ​ថៃ​បាត់​ដំណឹង​សូន្យឈឹង​ ។

សមាជិក​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧ បានឱ្យ​ដឹង​ថា ​ក្រោយ​ពី​ទទួល​ដំណឹង​តាម​បណ្តាញ​ព័ត៌មានអំពី​ស្ថានភាព​របស់​លោកយាយ តៃ​ និង​ចៅ​ទាំង​៤នាក់​​នោះ​មក​ ប្រធាន​ក្រុម​១៥៧ ​បាន​ចាត់តាំង​ឱ្យ​សមាជិក​ចុះ​ទៅ​ដល់​មូលដ្ឋាន ​​នាំ​យក​អំណោយ​មនុស្សធម៌​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ​ដើម្បី​ផ្តល់​ជូន​គ្រួសា​រ​លោក​យាយ​​ ។

​​អំណោយ​ដែល​ផ្តល់​ជូន​គ្រួសារ​លោកយាយ​ តៃ ​នា​ពេល​នោះ​ រួម​មាន​ អង្ករ​២៥​គីឡូក្រាម​ ទឹកត្រី​១​យួ​រ ទឹក​ស៊ីអ៊ីវ១​យួ​រ ​ប្រេងឆា​១​លី​ត្រ​ មី១​កេស​ ស្ករស​១​គីឡូក្រាម​​ ប៊ី​ចេ​ង​០,៥​គីឡូក្រាម​​ អំបិល​១​គីឡូក្រាម​ ត្រីខ១០​កំប៉ុង ​និង​ប្រាក់​​២៥​​ម៉ឺន​រៀល ​ក្នុង​នោះ​​ប្រាក់​២០​​ម៉ឺន​រៀលបាន​មក​តាម​រយ​: លោក ​ត្រេ​ត បុរី​ សប្បុរសជន នៅ​ខេត្តសៀមរាប​បាន​ចូល​តាម​រយ​:​ចលនា​យុវជន​កម្ពុជាក្រុម​១៥៧ ៕ ​