ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ ពស់ថ្លាន់​មួយ​ក្បាលត្រូវគេ​​ប្រទះ​ឃើញ​លូន​កាត់​ផ្លូវ ហើយ​លោក​ប្រធាន​ភូមិ​ពោងពាយ ​សហការ​ជាមួយ​ប្រជា​ការពារ​ ចាប់​​​ប្រគល់ឱ្យ​លោក​ចៅ​សង្កាត់​​ភ្នំពេញ​​ថ្មី កាល​ពី​វេលា​ម៉ោង​៦​ព្រលប់​ថ្ងៃ​ទី​១៩ ​មករា ត្រង់​ចំណុច​​មុខ​ដី​ឡូត៍​មួយ​​កន្លែង ស្ថិត​​​ក្នុងភូមិ​​ពោងពាយ ក្រុម​៧ ផ្លូវលំ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

បើ​តាម​​សម្តី​របស់​លោកថាវ ប៊ុ​ន​ធី ​​ប្រធាន​ភូមិ​ពោងពាយ ស្នាក់​នៅ​ជិត​​កន្លែង​កើតហេតុ​​​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ ពេល​គាត់​បាន​​ដើរ​ឆ្លងកាត់​កន្លែង​​កើតហេតុ​ ស្រាប់តែ​ប្រទះ​ឃើញ​ពស់ថ្លាន់​មួយ​ក្បាល​នេះ​ កំពុង​តែ​លូន​កាត់​ផ្លូវ​ប​ម្រុង​វា​រចូល​ក្នុង​​លូ​​នៅ​ម្ខាង​ទៀត​​ ។

ពេល​​នោះ​ ដោយ​ខ្លាច​ជន​ឆ្លៀតឱកាសឃើញ​ចាប់​ពស់​មួយ​ក្បាល​នេះ​យក​ទៅ​លក់​គាត់​ ក៏​បាន​សហការ​ជាមួយ​កម្លាំង​​ប្រជា​ការពារ​ចាប់​ពស់​មួយ​ក្បាល​នោះ ​យក​ទៅ​ប្រគល់​​ឱ្យ​​លោក​ចៅសង្កាត់​ភ្នំពេញ​ថ្មី​ ដើម្បី​រក្សា​ទុក រង់ចាំ​ប្រគល់​បន្ត​​ឱ្យ​​ខាង​​អភិរក្ស​សត្វព្រៃ​ ដើម្បី​​​យក​ទៅ​ថែរក្សា​ពស់​​ថ្លាន់​មួយ​ក្បាល​នេះ ​ត្រូវ​​​លោក​ប្រធាន​ភូមិ​យក​ទៅ​ថ្លឹង​មាន​ទម្ងន់​១៨​គីឡូក្រាម និង​ប្រវែង​២​ម៉ែត្រ ៕