ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

បណ្តាសារ​ព័ត៌មាន​ក្នុងស្រុក​រាយការណ៍​ថា មនុស្ស​យ៉ាងតិច​១០​នាក់​ស្លាប់ និង​២០​នាក់​ទៀត​រង​របួស​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មក​រា ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​ប្រឆាំង​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​របស់​កងទ័ព​នៅ​ទីក្រុង​ប៉េ​សាវ៉ា​ភាគ​ខាងជើង​ប៉ា​គី​ស្ថាន ។

ការ​ផ្ទុះ​នេះ​កើត​មាន​នា​វេលា​ម៉ោង​១០​និង​២០​នាទី​ម៉ោង​ក្នុងស្រុក នៅ​តំបន់​មួយ​ស្ថិត​នៅ​ជាយក្រុង​ប៉េ​សាវ៉ា ។ កងកម្លាំង​សន្តិសុខ ប៉ូលិស និង​បណ្តា​ក្រុម​ជួយ​សង្គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កន្លែង​រង​ការ​វាយប្រហារ ហើយ​បាន​ប្រមូល​ដឹក​សាកសព​ជន​រង​គ្រោះ និង​បណ្តា​អ្នក​របួស​ទៅ​កាន់​មន្ទីរពេទ្យ HAYATABAD ក្រុង​ប៉េ​សាវ៉ា ។

ប្រភព​ព័​ត៌​៌​មាន​មន្ទីរពេទ្យ​គូសបញ្ជាក់​ថា តុល្យការ​អាច​មាន​ខ្ពស់​ជាង​នេះ ព្រោះ​អ្នក​របួស​៧​នាក់​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ។ អ្នក​ស្លាប់​ភាគច្រើន​ជា​បុគ្គលិក​ផ្នែក​សន្តិសុខ តែ​ជន​ស៊ី​វិល​ច្រើន​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ។ មូលហេតុ​នៃ​ការ​ផ្ទុះ អាជ្ញាធរ​នៅ​ពុំ​ទាន់​អះអាង​នៅឡើយ ទោះបី​ព័ត៌មាន​មួយ​ចំនួន​លើក​ឡើង​ពី​ការ​វាយប្រហារ​អត្តឃាត​មួយ​ក្តី ។ កងកម្លាំង​សន្តិសុខ​ឡោម​ព័ទ្ធ​តំបន់​ផ្ទុះ ហើយ​ធ្វើ​ប្រតិបត្តិការ​ជុំវិញ​តំបន់​នេះ ៕