ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ជា​អាជីវករ​ផ្សារ​ទំនប់​២​នាក់​បាន​រង​របួស​រហូត​ដល់​សន្លប់​ ក្នុង​ហេតុការណ៍​ប៉ះទង្គិច​ពាក្យ​សម្តី​គ្នារវាងក្រុម​សន្តិសុខ ដែលបាន​​​​ប្រើ​​ហិង្សាវាយ​ ខណៈ​​ក្រុម​អាជីវករ​​​នោះ​ទៅ​រារាំង​មិន​ឱ្យ​ចូល​​រៀបចំ​បណ្តាញ​ខ្សែភ្លើង​ថ្មី​នៅ​ក្នុង​ផ្សារ​ទំនប់ ដែល​ហេតុការណ៍​នេះ ​បង្ក​ឱ្យ​ភ្ញាក់​នៅ​វេលា​ម៉ោង​០១ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ មក​រា ២០១៦ ស្ថិតផ្សារ​ទំនប់ ហៅ​ផ្សារ​ងិ​ន អាន មាន​​ទីតាំង​​​ក្នុង​ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ​សួន លី​ណា អាយុ​២៧​ឆ្នាំ ជា​អ្នកលក់​កាហ្វេ និង​ម្នាក់​ទៀត​ឈ្មោះ​សូ ភាព អាយុ​៣៧​ឆ្នាំ ជា​អ្នកលក់​ផ្លែ​ឈើ ទាំង​២​នាក់រង​របួស​រហូត​សន្លប់ ។ ចំណែក​ខាង​ក្រុម​សន្តិសុខ​ត្រូវ​គេ​ដឹង​ថា ជា​មន្ត្រី​យោធា ដែល​មក​ការពារ​តាម​រយៈ​ក្រុមហ៊ុន​ញូ​វរិ​ច ខណៈ​តំណាង​ក្រុមហ៊ុន​នោះ​នាំ​កម្លាំង​ចូល​ទៅ​រៀបចំ​ត​បណ្តាញ​ខ្សែភ្លើង​ថ្មី​ក្នុង​ផ្សារ​ ហើយ​ពេល​នោះ ​ត្រូវ​ក្រុម​អាជីវករ​ផ្សារ​ត្រលប់​ពី​តុលាការ​វិញ ក៏​បាន​ផ្ទុះ​សម្តី​រហូត​ដល់​ប្រើ​ហិង្សា​បែប​នេះ​តែ​ម្តង ។